Muyreal -News

Muyreal -News
Muyreal -News

ឆេះឃ្លាំងលក់រថយន្តមួយកន្លែងនៅផ្សារដេប៉ូបណ្ដាលឱ្យខូចខាតរថយន្តចំនួន ០៣ គ្រឿង


ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៥ និង០០នាទីព្រឹក មានហេតុការណ៍អគ្គិភ័យមួយ បានកើតឡើងនៅចំណុច ផ្លូវទេពផនលេខ១៨២ ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានបណ្ដាលឱ្យឆាបឆេះឃ្លាំងលក់រថយន្តមួយកន្លែង បណ្ដាលឱ្យខូចខាត រថយន្ត ០៣ គ្រឿង មូលហេតុឆ្លងចរន្តអគ្គិសនី។ 


ដោយមានកិច្ចអន្តរាគមន៍ពី លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ កងកម្លាំងនិងអាជ្ញាធរពាក់ព័ន្ធ សហការជាមួយ នគរបាលការិយាល័យពន្លត់ បង្ការនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានពន្លត់ឱ្យរលត់វិញ នៅវេលាម៉ោង០៥និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៦ គ្រឿងដោយឡែកក្នុងហេតុការណ៍ខាងលើនេះ ពុំបណ្ដាលឱ្យប៉ះពាល់អាយុជីវិត  រងរបួសមនុស្សណាម្នាក់ឡើយ៕


#khst #khstmedia 

🤝 ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និងABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments