Muyreal -News

Muyreal -News
Muyreal -News

បែកក្លិនស្អុយ, ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីជើងក្រោមប្ដឹងទៅសម្ដេចនាយករដ្ឋមន្ត្រីឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ


លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីក្រោមឱវាទបានដាក់ពាក្យប្ដឹងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។ 


នេះបើយោងតាមពាក្យបណ្ដឹងអនាមិកដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ។


ខ្លឹមសារនៃកម្មវត្ថុក្នុងពាក្យបណ្ដឹងអនាមិកបានលើកពីប្រធានមន្ទីរផែនការខេត្តរតនគិរីថា៖


*
លោកមិនឱ្យ មន្ត្រី ចូល ធ្វើការ ដោយ សន្យា រក្សា ក្របខ័ណ្ឌជូន ចំណែកប្រាក់ខែ គាត់ជាអ្នកយក។


*លោកបានបង្កកប្រាក់ខែជាច្រើនណាស់តែមិនដែលឃើញបង្វិលចូលរដ្ឋវិញទេក្នុងមួយឆ្នាំៗ

*ប្រាក់បេសកកម្មលោកទូទាត់ខ្លួនឯងគ្រប់ចំនួនដប់ថ្ងៃរួចហើយ សុំដាក់ឈ្មោះអនុប្រធានមន្ទីរដើម្បីដកលុយយកមកឲ្យខ្លួនអស់រយៈពេលពីរបីឆ្នាំមកហើយ។


*ការងារលទ្ធកម្ម៖សម្ភារៈប្រើប្រាស់ ទឹកប្រាក់ជិត២០លាន ពេលដេញថ្លៃយកតែលុយ មិនដែលមានរបស់ប្រើប្រាស់ សូម្បីក្រដាស់មួយដុំការងារដេញថ្លៃម៉ូតូ នៅពេលបានម៉ូតូហើយ ចែកឲ្យមន្ត្រីយកមួយគ្រឿងយកលុយ៣០០ដុល្លារ ថែមទាំងថ្លៃស្លាកលេខ៥០ដុល្លារទៀតការងារជួសជុលអាគារ ធ្វើអាគារឲ្យមន្ត្រីធ្វើការ ប៉ុន្តែមន្ត្រីមិនហ៊ានមកធ្វើទេពីព្រោះអាគារគ្មានគ្រឹះហើយតឡើងលើការងារជួសជុលរថយន្ត ពុំដែលជួសជុលទេ យកតែលុយហើយតម្លៃជួសជុលស្ទើតែទិញឡានថ្មីមួយទៅហើយក្នុងមួយឆ្នាំៗការងារបោះពុម្ពក៏អត់ដែរយកតែលុយទិញសម្ភារៈកង់ឡានកង់ម៉ូតូក៏អត់ដែលទិញដែរយកតែលុយ,ការងារជួសជុលកំព្យូទ័រនិងព្រីនធ័រក៏យកតែលុយដែរមិនដែលជួសជុលឡើយរកតែកុំព្យូទ័រប្រើស្ទើតែគ្មាន។


*ការរុះរើអាគារចាស់ដោយប្រមូលយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង យកទៅធ្វើផ្ទះឲ្យកម្មករនៅចំការ ភូមិកាម៉ែន ឃុំឯកភាព ស្រុកអូរជុំ។


*ចងការប្រាក់ឲ្យមន្ទីរ តើមានឯកសារទេ យកទៅធ្វើអ្វី អ្នកណាដឹងឮខ្លះ ការប្រាក់ចំនួនប៉ុន្មានដែរឬជាគំនិតរបស់ខ្លួនដើម្បីកេងបន្លំយកលុយពីមន្ទីរដោយស្របច្បាប់ មួយវិញទៀតរាល់ពេលដែលមានរឿងតែងតែបង្ខំមន្ត្រីឲ្យផ្ដិតមេដៃគាំទ្រខ្លួនទាំងដែលខ្លួនធ្វើខុសបើអ្នកណាមិនផ្ដោតទេអ្នកនោះប្រឹងនឹងខ្លួន ហើយប្រធានរូបនេះនឹងមានវិធានការភ្លាម។


*រឿងលោកប្រមូលលុយជប់លៀងឆ្នាំ២០១៧ ហើយមិនបង្វិលលុយឲ្យមន្ត្រីវិញ។ *ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ *ការចាយលុយមិនទៅតាមចង្កោមសកម្មភាព

ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងក្នុងពាក្យបណ្ដឹងអនាមិកខាងលើ បណ្ដាញសារព័ត៌មាន ពុំអាចសុំការបញ្ជាក់ពីលោក ខេងវុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរីបាននោះទេ ពីព្រោះទូរស័ព្ទខលចូលប៉ុន្តែពុំមានអ្នកលើក៕


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚

Post a Comment

0 Comments