Muyreal -News

Muyreal -News
Muyreal -News

សកម្មភាពឈូសឆាយដីព្រៃ អភិបាលរងខេត្តកំពង់ធំ ទុកពេលឲ្យ១សប្តាហ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ


ខេត្តកំពង់ធំ  បន្ទាប់ពីទទួលដំណឹងថា មានសកម្មភាពឈូសឆាយដីព្រៃ ដែលជាតំបន់ការពារដែនព្រៃ បម្រុងទុក អចិន្ត្រៃយ៍របស់រដ្ឋនៅចំណុចអូរដីទួលកន្ទួត ភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ 


ឯកឧត្តម សុក ហៃ អភិបាលរង និង ជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ទីតាំងដី ដែលកូនលោក ប្រាក់ មិន មេឃុំសុចិត្រ ស្រុកសណ្តាន់ បានទៅស៊ីឈ្នួលឈូសឆាយដីព្រៃ នៅក្នុងភូមិសាស្រ្តខាងលើកាលពីថ្ងៃទី០៨ខែមករា ឆ្នាំ២០២៣ 


បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង ក៏បានជួបប្រជុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសុចិត្រ ក្នុងនោះមានការចូលរួមដោយ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោកអភិបាលរងស្រុកសណ្តាន់ លោកនាយនិងនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ លោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីង និង ជំទប់ទី១ ឃុំសុចិត្រ សមាជិកក្រុមប្រឹក្សាឃុំសុចិត្រ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងចារកម្មក្រសួងមហាផ្ទៃ 


ជាលទ្ធផល ឯកឧត្តម សុក ហៃ ដែលជាប្រធានក្រុមការងារ បានសម្រេច ឲ្យចុចយកនិយាមកាដើម្បីហ៊ុមព័ទ្ធ ស្នើសុំដីកាដកហូត និងរៀបចំចងក្រងសំណុំរឿងតាមនីតិវិធី ក្នុងរយៈពេល១សប្តាហ៍ ដើម្បីបញ្ជូនទៅតុលាការ 


ម៉្យាងវិញទៀត ឯកឧត្តម សុក ហៃ សង្កត់ធ្ងន់ទៅលើអាជ្ញាធរនៅទីនោះថា សូមកុំយកបញ្ហាបទល្មើស មកពាក់ព័ន្ធជាមួយបក្សឲ្យសោះ


គួររំលឹកផងដែរ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើសណ្តាន់  សហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្តកំពង់ធំ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងនគរបាលប្រឆាំងចារកម្ម (ក្រុមការងារដីធី្លថ្នាក់ជាតិ)  បង្រ្កាបបានត្រាក់ទ័រ២គ្រឿង ក្នុងនោះបើករត់គេចបាត់១គ្រឿង មុនពេលសមត្ថកិច្ចទៅដល់ 


ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ដែលជាតៃកុងត្រាក់ទ័រឈូសឆាយព្រៃបានម្នាក់ផងដែរ  ប៉ុន្តែមានជន១ក្រុមមានគ្នា ប្រមាណជាង២០នាក់ នាំបក្ខពួកមកទីតាំងកើតហេតុ ក្នុងគោលបំណង រំដោះយកវត្ថុតាងពីសមត្ថកិច្ច ក្នុងកាលៈទេសៈនោះ ធ្វើឲ្យជនសង្ស័យម្នាក់ ឆ្លៀតឳកាសរត់គេចខ្លួនដោយសុវត្ថិភាពផងដែរ 


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើ ឃាត់ត្រាក់ទរ័បានចំនួន២គ្រឿង ពណ៌ក្រហម ម៉ាក KUBOTA M9540 ស្ថិតទីតាំងដីត្រង់ចំនុចនិយាមកា៖ 657164-1427475 , 567138- 1427412) ទីតាំងដីព្រៃនោះដែរ រងការកាប់រានឈូសឆាយហ៊ុមព័ទ្ធយកធ្វើកម្មសិទ្ធទំហំ ៣៥,៨០១ ហិកតា 


ឯកឧត្តម សុក ហៃ អភិបាលរង និង ជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរមន្ទីរពាក់ព័ន្ធ សម្រេចឲ្យចុចយកនិយាមកាដើម្បីហ៊ុមព័ទ្ធ ស្នើសុំធ្វើដីកាដកហូតទុកជាសម្បត្តិរដ្ឋ និង ពន្លឿន អាជ្ញាធរមន្ទីរពាក់ព័ន្ធ រៀបចំចងក្រងសំណុំរឿងតាមនីតិវិធី ក្នុងរយៈពេល១សប្តាហ៍ឲ្យរួចរាល់ ដើម្បីបញ្ជូនទៅតុលាការ 


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments