Muyreal -News

Muyreal -News
Muyreal -News

ពេលព្រលប់ឆេះការ៉ាសរថយន្តរបស់ក្រុមហ៊ុន​ស៉ិនទ្រី នឹង ឆេះឃ្លាំងរថយន្តដឹកដី ដល់រំលងអាធ្រាតឆេះតូបនៅផ្សារពួកសៀមរាប


.អគ្គិភ័យបានឆាបឆេះការ៉ាសរថយន្តរបស់ក្រុមហ៊ុន​ ស៉ិនទ្រី មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ១៨និង៣០នាទី ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្លូវបេតុង​ ភូមិម័ល​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។


.អគ្គិភ័យឆាបឆេះឃ្លាំងរថយន្តមួយកន្លែង ដែលស្ថិតនៅផ្លូវ៩០BT សង្កាត់បឹងទំពុងទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ១១និង៤៥នាទីយប់​ ថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២៣។


.អគ្គិភ័យលេបត្របាក់តូបផ្សារពួក ស្រុកពួក ខេត្តសៀមរាប យ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ១២:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣។


ដោយឡែកយើងទទួលបានរបាយការណ៍ករណីទី១អំពី អគ្គិភ័យបានឆាបឆេះការ៉ាសរថយន្តរបស់ក្រុមហ៊ុន​ ស៉ិនទ្រី មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ១៨និង៣០នាទី ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្លូវបេតុង​ ភូមិម័ល​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។


ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលេីនេះ​ គឺបណ្តាលមកពីការឆ្លងក្បាលអាគុយរថយន្តបង្ករជាអគ្គិភ័យ​ និងបានធ្វើឲ្យខូចខាតរថយន្ត​ ១គ្រឿង​ ទម្ងន់​ ៥តោន​ (៥៧៩បានបណ្តាលឲ្យខូចខាតទ្វាររថយន្ត​ ១គ្រឿងទៀតបន្តិចបន្តួច​ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។ 


នៅវេលាម៉ោង​ ១៨និង៥០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រគូប​ និងរថយន្តជំនួយមកពីក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប។ 


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments