Muyreal -News

Muyreal -News
Muyreal -News

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទ


ជនសង្ស័យ ឈ្មោះ ហួង រក្សា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១២១ ផ្លូវលំ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និង ឈ្មោះ សួន សុភ័ក្រ្ដ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ1A ផ្លូវ៤៩២សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅវេលាម៉ោង ០០:១៦នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវមុន្នីរ៉េត សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក ដោយដកហូតវត្ថុតាង  .ម៉ូតូ០១គ្រឿងម៉ាក Honda Beat ពណ៌ស សេរីឆ្នាំ២០២២ ស្លាកលេខ ក្រចេះ1G.9180 , .ទូរស័ព្ទដៃចំនួន០៣គ្រឿង.កាបូបលុយ០១ និង នាឡិកាដៃ០១គ្រឿង។ ចំណែកវត្ថុតាងទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ធ្វើកំណត់ហេតុប្រគល់ជូនជនរងគ្រោះវិញផងដែរ ។

ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួន បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះ ពិតប្រាកដមែន។


ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


#muyreal #muyrealnews

☎️ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments