Muyreal -News

Muyreal -News
Muyreal -News

យុទ្ធសាស្ត្ររបស់មេឆ្នោតដ៏ល្បីឈ្មោះដា កំពុងបន្លំភ្នែក លោកអភិបាល និង លោកអធិការខណ្ឌ៧មករា (មានវិដេអូ)

រាជធានី


ភ្នំពេញ  ទីតាំងឆ្នោតដ៏ធំមួយកន្លែងនៅម្ដុំផ្សារអូរឫស្សីស្ថិតនៅតាមបណ្ដោយផ្លូវ១៦៦ស្ទួនកែងផ្លូវ១៣៩ ក្នុងសង្កាត់អូរឫស្សីទី៣ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ ដា កំពុងតែដំណើរការយ៉ាងរលូន ដោយបន្លំភ្នែកអាជ្ញាធរ យកឆ្នោតខ្មែរផ្សងសំណាងមហាឈ្នះ បាំងមុខ ក៏ប៉ុន្តែលទ្ធផលឆ្នោតចេញគឺដូចគ្នាទៅនឹងឆ្នោតវៀតណាមទាំងស្រុង 


តាមមតិបានលើកឡើងថានេះជាយុទ្ធសាស្ត្ររបស់មេឆ្នោតដ៏ល្បីឈ្មោះដា កំពុងបន្លំភ្នែក លោកអភិបាល និងលោកអធិការខណ្ឌ៧មករា 


ជាទូទៅតើទីតាំងល្បែងអនឡាញ  ល្បែងពាណិជ្ជកម្មកម្ពុជា បានអនុឡោមទៅតាមច្បាប់ដែរឬទេដូចជា៖ 

.ទីតាំងមានសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញដែរឬទេ

.វេបសាយខុសគ្នាតែលទ្ធផលដូចគ្នាគឺការបំភាន់ភ្នែក 

.គ្រាន់យកអាជ្ញាបណ្ណមកបង្ហាញតែគ្មានការអនុញ្ញាតដូច សត្វចៀមពាក់ស្បែកខ្លា អញ្ចឹងដែរ 

.ចុះទីតាំងក្រុមហ៊ុនចេញលទ្ធផលផ្សាយបន្តផ្ទាល់នៅទីកន្លែងណា តើមានដែរឬទេ


សូមរំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ និងឱ្យធ្វើការបង្ក្រាបផងដែរ 


ប្រជាពលរដ្ឋនៅជិតកន្លែងទីតាំងឆ្នោតវៀតណាម បានបញ្ជាក់ឲ្យដឹងថា ទីតាំងកត់ឆ្នោតខាងលើនេះគឺ ប្រជាពលរដ្ឋនៅម្ដុំផ្សារអូរឫស្សីនេះ អ្នកខ្លះបានចាក់តាមប្រព័ន្ធទូរស័ព្ទឆាតទៅវិញទៅមក ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ (យកឈ្មោះឆ្នោតខ្មែរដាក់មុខហើយទីតាំងកន្លែងខាងលើនេះ ពេលខ្លះកត់ឲ្យសឹងមិនទាន់ទៀតផង ក្នុងការចាក់ម្តងៗរាប់មុឺនរៀល មានអ្នកចាក់ចាញ់អស់ប្រាក់ជាច្រើនក្នុងមួយនាក់ៗ មានទាំងក្មេង មានទាំងចាស់ ធ្វើឲ្យក្រុមគ្រួសារ មានការកង្វល់ជាខ្លាំងដោយសារល្បែងខាងលើ 


ប្រជាពលរដ្ឋសូមសំណូមពរលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងលោក នេត សុីថុន អធិការនៃអធិការនគរបាលខណ្ឌ៧មករា សូមមានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ខាងលើមួយនេះ ខណៈដែលម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូន ព្រមទាំងអះអាងថា ខ្លួនជាអ្នកសារព័ត៌មានវត្តទៀតផង ដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡេីយ 


ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរខ័ណ្ឌនិងមានចំណាត់ ការចុះបង្ក្រាបនូវល្បែងស៊ីសងឆ្នោតវៀតណាមខាងលើមួយនេះ ខណៈកន្លងមកលោកអភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំងជាច្រើនកន្លែង រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន 


#khst #khstmedia 

Journalist & Khmer Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments