គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ទើបដេកគុកមួយនាពេលថ្មីៗនេះ លេងតុងទីនច្បាប់រដ្ឋប្បវេណី ដល់បង្ហោះអញ្ចឹងៗបទល្មើសព្រហ្មទណ្ឌ

 


ទៀតហើយប្រិយមិត្ត រឿងតុងទីនទៀតហើយ ម្នាក់ៗអត់រៀងសោះ ទើបតែជាប់គុកម្នាក់ថ្មីៗ រឿងលុយតុងទីនហ្នឹង ឥលូវចូលមកមួយរឿងថ្មីទៀតហើយ តែរឿងថ្មីមួយនេះខុសពីរឿងមុន ត្រង់ថាមេតុងទីន ខឹងកូនតុងទីនបង់លុយយឺត ក៏បង្ហោះសារហែកកេរ្តិ៍ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយប្រើភាសាជេរប្រមាថ អសីលធម៌នខ្លាំងមែនទែន ខ្លាំងរហូតដល់កូនតុងទីនទ្រាំលែងបាន។


ករណីបង្ហោះសារជេរប្រមាទហែកកេរ្តិ៍នេះដែរ ក៏បានកើតទៅជារឿងឈឺក្បាលវិលមុខដល់មន្ត្រី អ្នកអនុវត្តច្បាប់ផងដែរដោយសារតែខាងកូនតុងទីន ដែលត្រូវបានមេតុងទីនបង្ហោះហែកកេរ្តិ៍ជេរប្រមាថ ប្រើភាសាអសីលធម៌ យ៉ាងធ្ងន់ធ្ងរជាសាធារណៈខាងលើនោះ បានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យជួយចាត់វិធានការតាមច្បាប់។

នេះបើយោងតាមពាក្យបណ្តឹងរបស់អ្នកនាង ជៀម សម្ភស្ស (ដែលជាកូនតុងទីនបានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សុំប្តឹងមេតុងទីន ឈ្មោះ ថៃ ដាលីន ភេទស្រី និង ប្តីមេតុងទីនឈ្មោះ ស៊ុំ ស៊ីតូ ភេទប្រុសចំនួន០៣បទល្មើសគឺ ជេរប្រមាថជាសាធារណៈ បរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឱ្យមានការរើសអើង។ 


ហើយពាក្យបណ្តឹងនេះដែរ ក៏បានប្រថាប់ត្រាចូលនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៤០នាទី នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

នៅក្នុងពាក្យបណ្តឹងនោះឃើញថា អ្នកនាង ជៀម សម្ភស្ស ដែលជាកូនតុងទីន និង ត្រូវបានមេតុងទីនបង្ហោះសារជេរប្រមាថ ក៏បានសូមសំណូមពរឯកឧត្តមព្រះរាជអាជ្ញា ឱ្យចាត់វិធានការចោទប្រកាន់ពីរនាក់ប្តីប្រពន្ធ ថៃ ដាលីន និង ស៊ុំ ស៊ីតូ ដែលជាមេតុងទីន ឱ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ និងសុំទាមទារ សំណង់ជំងឺចិត្ត $50,000 ( ប្រាំម៉ឺនដុល្លារ )

សូមបញ្ជាក់ថា កាលពីថ្ងៃទី២និងទី៣ ខែមករា ឆ្នាំ២០២៣ នេះ មានគណនីហ្វេសប៊ុកឈ្មោះ Ah Lin Nail ប្រើប្រាស់ដោយឈ្មោះថៃ ដាលីន បានបង្ហោះសារជេរប្រមាថ ប្រើពាក្យអសីលធម៌យ៉ាងខ្លាំង ដែលសង្គមជាតិស្អប់ខ្ពើម ទៅកាន់អ្នកនាង ជៀម សម្ភស្ស ជាសាធារណៈតាមប្រព័ន្ធទំនាក់ទំនងសង្គម។ 


មិនតែប៉ុណ្ណោះទេ បុរសម្នាក់ឈ្មោះ ស៊ុំ ស៊ីតូ ត្រូវជាប្តីរបស់មេតុងទីនក៏បានបង្ហោះសារបន្ថែមទៀត លើគណនីហ្វេសប៊ុកមានឈ្មោះBong To ដោយពោលពាក្យថា៖ «លុយ1400$ មិនបាច់ឲ្យក៏បានដែរវ៉ៃកាត់បានអត់ម្តង150$ កាត់អស់ៗ គាំពារ 👌😋nika»

យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា៖ ការខ្ចីលុយត្រូវតែសងលុយ ត្រូវតែដោះស្រាយតាមផ្លូវការណាមួយ មិនគួរណាបង្ហោះជេរប្រមាថ មើលងាយមើលថោក កិត្តិយសគ្នា ដោយប្រើភាសាអសីលធម៌ ដែលនាំឱ្យសង្គមជាតិស្អប់ខ្ពើម  


ម្យ៉ាងវិញទៀតលុយនេះជាលុយលេងតុងទីនផង មិនមែនជាលុយវិនិយោគគិនស្របច្បាប់ ដែលធ្វើនៅមុខអាជ្ញាធរពាក់ព័ន្ធនោះទេចុះហេតុអ្វីមិនចេះនាំគ្នារកដំណោះស្រាយស្ងាត់ៗ ដោះស្រាយឱ្យស្ងាត់ៗដូចគ្រាដំបូង ដែលបានសន្យាគ្នាទៅ បើខាងណាមិនព្រមសង ទទួលខុសត្រូវតាមផ្លូវច្បាប់ទៅព្រោះដឹងហើយថាពេលដែលមានរឿង មិនសងលុយ ឬសងលុយយឺត ជេរបញ្ចោរគ្នាកើតរឿងប្តឹងផ្តល់ ប្រាកដជានាំរឿងឈឺក្បាលដល់មន្ត្រីអ្នកអនុវត្តច្បាប់ ព្រោះដឹងថាច្បាប់គ្មានមនោសញ្ចេតនា មនុស្សទេទើបអាចពិភាក្សារកចំណុចល្អប្រសើរ។

ទាក់ទិនទៅនឹងករណីខាងលើនេះ ខាងសារព័ត៌មានយើងមិនដឹងថា យ៉ាងណាយ៉ាងណីនោះទេ ចំពោះជោគវាសនាអ្នកលេងតុងទីនទាំងនោះ ព្រោះឃើញថាកន្លងមកថ្មីៗនេះ ទើបតែមានមេតុងទីនម្នាក់ជាប់ពន្ធនាគារ ដោយសារតែរឿងលុយនេះឯង៕


#khst #khstmedia 

Journalist & Khmer Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments