Muyreal -News

Muyreal -News
Muyreal -News

ឆ្នាំ២០២៣ផ្ទះសសរ១០០​ ត្រូវ​បាន​ដាក់ឲ្យដំណើរការចូលទស្សនាចាប់ពីថ្ងៃនេះតទៅ


លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពផ្ទះសសរ១០០ នៅវត្តរកាកណ្តាល ខេត្តក្រចេះ ក្រោយការសាងសង់ជួសជុលនិងតម្លើងឡើងវិញចប់សព្វគ្រប់ ដើម្បីអនុញ្ញាតឲ្យមន្ទីរអាចបើកទ្វា ជូនសាធារណជនចូលទស្សនាបានជាផ្លូវការ។ 


ផ្ទះសរសរ១០០ ជាផ្ទះឈើបុរាណមួយ ដែលមានអាយុកាលជាង១៥០ឆ្នាំ ហើយបច្ចុប្បន្ននេះសសរផ្ទះធំ មាននៅសល់តែចំនួន៤០ដោយឡែកសសរចំនួន៦០ទៀត ក្រសួងបានណែនាំឲ្យមន្ទីរ ពិនិត្យលទ្ធភាពសាងសង់បន្ថែម និង ស្វែងរកថវិកាបន្ថែមពីសប្បុរសជនសម្រាប់ចំណាយលើការសាងសង់។

  

ក្រៅពីការចូលរួមកម្មវិធីនេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានចំណាយពេលវេលា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងថ្នាក់ដឹកនាំខេត្ត ដោយបានលើកឡើងនូវអនុសាសន៍ ណែនាំល្អៗមួយចំនួន ទាក់ទង និង កិច្ចការអភិរក្សបេតិកភណ្ឌជាតិ ទាំងរូបីនិងអរូបី។ 


ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានពន្យល់ពីសារៈសំខាន់នៃកិច្ចការអភិរក្ស បុរាណដ្ឋាន និង សំណង់បុរាណនានាដោយអំពាវនាវឲ្យមន្ត្រី ជួយផ្សព្វផ្សាយ និងបង្ការ កុំឲ្យប្រជាពលរដ្ឋវាយកំទេចសំណង់បុរាណនានាដែលនៅក្នុងវត្ត បំផ្លាញទីទួលបុរាណ និងប្រាសាទបុរាណ ព្រោះមរតកទាំងនោះគឺ អាចប្រើប្រាស់បង្កើតជាតំបន់ទេសចរ ទាក់ទាញភ្ញៀវមកចូលទស្សនាបានឧទាហរណ៍ជាក់ស្តែងគឺ ទីតាំងវត្តរកាកណ្តាលនេះតែម្តង ដែលមានអគារវត្ត កុដិ និងផ្ទះសសរ១០០ កំពុងក្លាយជាតំបន់ទេសចរណ៍របស់ខេត្ត។ 


ប្រជាពលរដ្ឋគ្រប់រូប មានកាត្វកិច្ចក្នុងការការពារសំណង់បុរាណ ហើយមន្ទីរជំនាញនានា ចាំបាច់ត្រូវតែឆាប់ចុះស្រង់ស្ថិតិ ចុះបញ្ជី និងការពារ នូវរាល់សំណង់សំខាន់ៗ ដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ។ 


លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញពីការសោកស្តាយចំពោះរាល់សកម្មភាពនានា ដែលឈានដល់ការបំផ្លាញសំណង់បុរាណមួយចំនួន នារយៈកាលថ្មីៗនេះ។ 


ឆ្លៀតឱកាសនេះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើ សារបន្ត ជូនជនរួមជាតិផងដែរថា សកម្មភាពនៃការបំផ្លាញសំណង់បុរាណគឺ បទល្មើសព្រហ្មទណ្ឌ ដែលប្រឈមការកាត់ទោសជាប់មន្ទីរឃុំឃាំង ម្ល៉ោះហើយ សូមប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវជៀសវាងសកម្មភាព នៃការរុករាន ឬបំផ្លាញទីទួលបុរាណ និង សំណង់បុរាណនានា។ 


ក្នុងករណីមិនច្បាស់ថា ជាទីកន្លែងឬសំណង់បុរាណ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរមូលដ្ឋាន  អ្នកជំនាញរបស់យើង ដែលមានលេខទំនាក់ទំនងស្រាប់ នៅតាមបណ្តាញសង្គម  គេហទំព័ររបស់ក្រសួងស្រាប់។ 


ជាចុងក្រោយ លោកជំទាវបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងរស់នៅ  ឆ្លងកាត់ខេត្តក្រចេះ សូមឆៀងចូលទស្សនាផ្ទះសសរ១០០ ដែលក្រសួងទើបដាក់ឲ្យដំណើរការចាប់ពីថ្ងៃនេះតទៅ។ 


ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានលើកសសើរដល់ក្រុមការងារមន្ទីរនិងខេត្តដែលបានខិត្តខំសហការរៀបចំទីកន្លែងនេះ ឲ្យក្លាយជាកន្លែងទាក់ទាញទេសចរណ៍សំខាន់មួយរបស់ខេត្ត៕


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments