Muyreal -News

Muyreal -News
Muyreal -News

នាយកដ្ឋានព័ត៌មានវិទ្យាបង្ហាញ បទល្មើសបច្ចេកវិទ្យាធំៗចំនួន៥ ប្រចាំឆ្នាំ២០២២!


នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចេកវិទ្យាឌីជីថល និងបណ្តាញអ៊ីនធឺណិត បានក្លាយជាចលករដ៏មានសក្តានុពលសម្រាប់មនុស្សក្នុងសកលលោកទាំងមូល។ 


ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមក៏បានកំពុងកើតឡើងជារៀងរាល់ថ្ងៃ ដោយជនខិលខូច ឬឧក្រិដ្ឋជន បានទាញយកនូវបច្ចេកវិទ្យាជាមធ្យោបាយក្នុងប្រព្រឹត្តិអំពើល្មើស តួយ៉ាង៖ ការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត អំពើឆបោកប្រាក់អំពើលួចយកនូវទិន្នន័យ អំពើក្លែងអត្តសញ្ញាណ និងអំពើស៊ើបការសម្ងាត់ផ្សេងៗ។


យោងរបាយការណ៍របស់ ភ្នាក់ងារសន្តិសុខសាយប័រ និងហេដ្ឋារចនាសម្ព័ន្ធអាមេរិក (The US Cybersecurity and Infrastructure Security Agency) បានរាយការណ៍ថា បទល្មើសបច្ចេកវិទ្យាបានកើនឡើង ៦២នៅឆ្នាំ២០២២ ដោយបណ្តាបទល្មើសទាំងនោះកាន់តែមានភាពសាមញ្ញជាងមុន ដូចជាការជ្រៀតចូលប្រព័ន្ធ និងការឆបោក ដោយប្រើប្រាស់បច្ចេកទេសធម្មតាទៅលើគោលដៅនៃការវាយប្រហារ។ 


ខាងក្រោមនេះ គឺជាប្រភេទនៃការវាយប្រហារបច្ចេកវិទ្យាធំៗ ចំនួន៥ អំឡុងឆ្នាំ២០២២៖


ការដាក់ធ្នាក់លួចយកនូវព័ត៌មាន (Phishing Attack) ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីបណ្តាញសង្គម ឬអ៊ីម៉ែល ក្នុងការបញ្ឆោតជនរងគ្រោះចូលទៅកាន់គេហទំព័រក្លែងបន្លំនិងលួចយកនូវព័ត៌មាន 


ការខលទូរសព្ទបញ្ឆោតលួចព័ត៌មាន (Vishing Attack) ឧក្រិដ្ឋជនធ្វើការខលចូលទូរសព្ទរបស់ជនរងគ្រោះ និងបានប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម (Social Engineering) ដើម្បីឆោបោកជនរងគ្រោះលួចយកនូវព័ត៌មាន 


ការវាយប្រហារផ្អាកដំណើរការប្រព័ន្ធ (Distributed Denial of Service Attacks) ឧក្រិដ្ឋជនប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដែលឆ្លងនូវមេរោគ និងបញ្ជាឧបករណ៍ទាំងនោះដើម្បីចូលរួមប្រតិបត្តិការវាយប្រហារផ្អាកដំណើរការប្រព័ន្ធ 


ការលួចអត្តសញ្ញាណ (Identity Theft) ឧក្រិដ្ឋជនលួចយកនូវអត្តសញ្ញាណជនរងគ្រោះ ពីកម្មវិធីបណ្តាញទំនាក់ទំនងសង្គមការជ្រៀតចូលប្រព័ន្ធ ឬឧបករណ៍ប្រើប្រាស់របស់ជនរងគ្រោះ បន្ទាប់មកយកអត្តសញ្ញាណទាំងនោះទៅប្រើប្រាស់ ឬលក់ ឬចែកចាយលើទីផ្សារងងឹត 


មេរោគជម្រិតទារប្រាក់ (Ransomware Attacks) ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេស Phishing ឬជាការបង្កត់មេរោគក្នុងឯកសារ (File) ដែលបានបង្ហោះចែកចាយលើបណ្តាញអ៊ីនធឺណិត ដូចជាឯកសារកម្មវិធី ឬឯកសារវីដេអូ ជាដើម 


ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យាសូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាស្វែងយល់អំពីបច្ចេកវិទ្យាដែលខ្លួនកំពុងប្រើប្រាស់ តួយ៉ាងកម្មវិធីបណ្តាញសង្គម (Facebook, Telegram, Instagram, Messenger, WhatsApp) ឧបករណ៍បច្ចេកវិទ្យា (កុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ កាម៉េរ៉ាសុវត្ថិភាព។ល។និងធ្វើការកំណត់នូវសុវត្ថិភាព (Security Settings) បន្ថែម 


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments