Muyreal -News

Muyreal -News
Muyreal -News

អ្នកសារព័ត៌មានជាង១០០ស្ថាប័នធ្វើលិខិតស្នើសុំ សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យមានការអនុគ្រោះលើកលែងពន្ធ

 


រាជធានីភ្នំពេញ៖ អ្នកសារព័ត៌មានប្រមាណ១០៣ស្ថាប័ន ក្នុងនោះតាមរយៈសមាគមអ្នកសារព័ត៌មានកម្ពុជា-អាស៊ានចំនួន ៦៣ស្ថាប័នបានធ្វើលិខិតគោរពចូល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំជួយអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ និងអគ្គនាយកដ្ឋានពន្ធដារ ឲ្យមានការអនុគ្រោះលើកលែងពន្ធ ចំពោះអាជ្ញាប័ណ្ណកាសែត និងសារព័ត៌មានអនឡាញ ដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា 


ខ្លឹមសារនៃលិខិតបានបញ្ជាក់ថា បច្ចុប្បន្នស្ថាប័នកាសែត និងសារព័ត៌មានអនឡាញភាគច្រើន ដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា គឺធ្វើការជួយសង្គមដោយស្ម័គ្រចិត្ត គ្មានប្រាក់បៀវត្ស និងពុំមានប្រាក់ចំណូលពីការធ្វើអាជីវកម្មរបស់ខ្លួនឡើយ  


សូម្បីស្ថាប័នមួយចំនួន ពុំមានលទ្ធភាពចុះបញ្ជីពាណិជ្ជកម្មផង ឯស្ថាប័នខ្លះដែលបានចុះបញ្ជីរួច គ្មានលទ្ធភាពបង់ពន្ធអាជីវកម្ម(ពន្ធប៉ាតង់ចំនួន ៤០០,០០០រៀល (សែសិបម៉ឺនរៀលក្នុងមួយឆ្នាំ ជាហេតុធ្វើឲ្យជួបផលវិបាកជាខ្លាំង 


ប៉ុន្តែយើងខ្ញុំទាំងអស់គ្នាមានឆន្ទៈយ៉ាងមោះមុត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសហការ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments