(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើន ជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅផ្នែកខាងលើធ្វើឱ្យកម្រិតកម្ពស់ទឹក នៃទំនប់អាងទឹកអន្លង់ជ្រៃ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលតម្រូវឱ្យអាជ្ញាធរបើកទ្វារទឹកស្វ័យប្រវត្តិ ចំនួន ៥ជាបណ្ដោះអាសន្នដើម្បីរំដោះទឹកចេញ។
ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្តសំណូមពរប្រជាពលរដ្ឋ ជាពិសេស អ្នកដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវរៀបចំទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់រួសរាន់ទៅកាន់ទីទួលសុវត្ថិភាព ឱ្យបានមុនគេ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្នើប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្សែភ្លើងអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ ជាយថាហេតុ៕
#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚
0 Comments