Muyreal -News

Muyreal -News
Muyreal -News

ជនសង្ស័យលួចម៉ូតូម្នាក់ត្រូវកំលាំងនគរបាលស្ទាក់ឃាត់ចាប់ខ្លួនបាន



ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលលួចម៉ូតូប្រជាពលរដ្ឋពីក្រុងព្រះសីហនុ ត្រូវបាននគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលមូលដ្ឋានស្ទាក់ឃាត់ចាប់ខ្លួនបាន នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៤ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ 


ជនសង្ស័យឈ្មោះ ឡេង សុខពៅ ភេទប្រុ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំភ្នំខៀវ សង្កាត់លេខ២ ក្រុង-​ខេត្តព្រះសីហនុ ហើយវត្ថុតាងមានម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០២១ ពណ័ខ្មៅ ផ្លាកលេខ ភ្នំពេញ 1 IW-6237


បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនសង្ស័យរូបនេះ បណ្តោះអាសន្ននិងកសាងសំណុំរឿង បញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ 


#khstmedia #khst 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments