គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ប្រវត្តិរូបសង្ខេបរបស់បុគ្គលិកនៃអង្គភាព គេហទំព័រ មួយរៀល ប្រចាំឆ្នាំ២០២៣ និងច្បាប់របបសារព័ត៌មាន


ច្បាប់ ស្តី ពី របប សារ ពត៌មាន


ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តដោយរដ្ឋសភា នៅថៃ្ងទី ១៨ ខែ កក្កដា ឆ្នាំ ១៩៩៥ ដែលសេចក្តីទាំង ស្រុងដូចតទៅ៖


ជំពូកទី  សិទិ្ធ និងសេរីភាពខាងសារព័ត៌‌មាន


មាត្រា 


ច្បាប់នេះកំណត់របបសារព័ត៌‌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌‌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយឲ្យ បានសមស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា


មាត្រា 


សារព័ត៌‌មាន មានសិទិ្ធរក្សាការសម្ងាត់ស្តីពីប្រភពព័ត៌‌មានរបស់ខ្លួន។


មាត្រា 


ដើមី្បរក្សាឯករាជ្យនៃសារព័ត៌‌មាន ការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយ ត្រូវហាមឃាត់។


មាត្រា 


ការបោះពុម្ពផ្សាយនូវព័ត៌‌មានផ្លូវការដូចជា សេចក្តីថែ្លងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំ ឬរបាយការណ៍ណាមួយ។ល។ មិន អាចត្រូវ ឲ្យ ផ្តន្ទា ទោស បាន ឡើយ ប្រសិន បើការផ្សាយនោះមានលក្ខណៈសមស្របតាមសភាពពេញលេញ ឬសេចក្តីសងេ្ខបត្រឹមត្រូវតាមរឿងពិត។

ព័ត៌‌មានផ្លូវការដែលជាកម្មវត្ថុនៃមាត្រានេះ សំដៅចំពោះ :

 1. សេចក្តីថែ្លងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំ ឬរបាយការណ៍របស់រដ្ឋសភា រាប់ទាំងគណៈកម្មាធិការ ឬគណៈកម្មការនានារបស់រដ្ឋសភាផង លើក លែង តែ ក្នុង ករណីរដ្ឋសភាធ្វើការប្រជុំសម្ងាត់ ដូចមានចែងក្នុង មាត្រា៨៨ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
 2. សេចក្តីថែ្លងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំ ឬរបាយការណ៍នៃផែ្នកនីតិប្រតិបតិ្ត រួមទាំងសេចក្តីថែ្លង ការណ៍របស់រដ្ឋមន្រ្តី និងមន្រ្តីនានាផង។
 3. គ្រប់ទិដ្ឋភាពនៃដំណើរការរបស់តុលាការ រាប់ទាំងនីតិវិធីទាំងឡាយផង លើកលែងតែក្នុងករណីដូចខាង ក្រោមនេះ :
 • តុលាការហាមមិនអោយបើកចំហដល់សាធារណជន
 • បញ្ញតិ្តដោយមាត្រា ១៦ នៃច្បាប់នេះដែលទាក់ទងទៅនឹងអាថ៌‌កំបាំងរបស់បុគ្គលម្នាក់ៗនៅក្នុងដំណើរ ជំនុំជំរះកី្ត
 • សំណុំរឿងដែលនៅក្នុងការអងេ្កតស៊ើបសួររបស់តុលាការនៅឡើយ 


មាត្រា 


1. គោលការណ៍ទូទៅ 
សារព័ត៌‌មាន មានសិទិ្ធទទួលព័ត៌‌មានដែលស្ថិតក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល លើកលែងតែព័ត៌‌មានណា ដែលបណ្តាលអោយ :

 • អន្តរាយដល់សនិ្តសុខជាតិ
 • អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ
 • មានការបំពានលើសិទិ្ធរបស់បុគ្គលម្នាក់ៗ ដោយរាប់ទាំងសំណុំរឿងរបស់មន្រី្តរាជការ សំណុំរឿងពេទ្យ សំណុំរឿង និងឯកសារផ្លូវការសម្ងាត់ៗ ដទៃ ទៀត ជា ដើម
 • មានការលាតត្រដាងឯកសារសម្ងាត់ផែ្នកពាណិជ្ជកម្ម ផែ្នកហិរញ្ញវត្ថុដែលបានមកបុគ្គល ឬអង្គភាពត្រឹមត្រូវតាមច្បាប់ណាមួយនិង ការ លាត ត្រដាង នូវ ព័ត៌‌ មាន ដែលពាក់ព័ ន្ធទៅនឹងបទបញ្ជា ឬការត្រួតពិនិត្យ របស់ស្ថាប័នហិរញ្ញវត្ថុ
 • ប៉ះពាល់ដល់សិទិ្ធជនណាម្នាក់ក្នុងការនាំអោយមានជំនុំជំរះកី្តដោយអយុតិ្តធម៌‌
 • មានគ្រោះថ្នាក់ដល់មន្រ្តីដែលត្រូវអនុវត្តច្បាប់ ឬត្រូវបំពេញបេសកម្មរបស់ខ្លួន

2-ការស្នើសុំព័ត៌‌មាន 
ការស្នើសុំព័ត៌‌មានត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ហើយត្រូវបញ្ជាក់អោយបានច្បាស់លាស់អំពីព័ត៌‌មានដែល ស្នើសុំទៅស្ថាប័ននានា។
មន្រ្តី មាន សមត្ថកិច្ច ដែល គ្រប់គ្រងស្ថាប័ននោះ ត្រូវឆ្លើយតបទៅនឹងពាក្យសុំក្នុងរយៈពេលសាមសិបថៃ្ង (៣០ថៃ្ងយ៉ាងយូរប្រសិន បើ ការ ស្នើ សុំ នោះ ត្រូវ បាន បដិសេធ ទាំងស្រុង ឬខ្លះៗនោះ ហេតុផលនៃការបដិសេធត្រូវបញ្ជាក់អោយ បានច្បាស់លាស់ជាលាយល័ក្ខណ៍អក្សរ។


ជំពូកទី  ការទទួលខុសត្រូវនៃអ្នកសារព័ត៌‌មាន


មាត្រា 


អ្នកសារព័ត៌‌មាន មានសិទិ្ធបង្កើតសមាគម អ្នកសារព័ត៌‌មាន។ សមាគមអ្នកសារព័ត៌‌មាននោះត្រូវមានលក្ខណៈឯករាជ្យ។ សមាគមអ្នកសារព័ត៌‌មាននីមួយៗ ត្រូវ អនុម័ត លក្ខនិ្តកៈរបស់ខ្លួនដែលមិនផ្ទុយនឹងច្បាប់ជាធរមាន ដោយមានការយល់ព្រមពីសមាជិកតាមការបោះឆ្នោត។ អ្នកដឹកនាំសមាគមអ្នក សារព័ត៌‌មាន ដែលជាសមាជិកក្រុមអភិបាល ត្រូវមានការបោះឆ្នោតជ្រើសរើសតាមលក្ខណៈប្រជាធិបតេយ្យ។


មាត្រា 


សមាគមអ្នកសារព័ត៌‌មាននីមួយៗ ត្រូវតាក់តែងក្រមសីលធម៌‌ដើមី្បអនុវត្តក្នុងសមាគមរបស់ខ្លួន ដែលអ្នកសារព័តមាន មានកាតព្វកិច្ចគោរពគោលការណ៍ ចាំបាច់ ជាអាទិ៏ដូចតទៅ :

 1. គោរពសច្ចធម៌‌ និងគោរពសិទិ្ធយល់ដឹងនូវសច្ចធម៌‌របស់សាធារណជន។
 2. ត្រូវផ្សាយនូវដំណឹងទាំងឡាយដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យត្រឹមត្រូវ និងសមស្រប តាមគតិយុត្តិធម៌‌។
 3. ត្រូវរាយការណ៍តែតាមហេតុការណ៍ដែលខ្លួនដឹងពីប្រភពដើមតែប៉ុណ្ណោះ អ្នកសារព័ត៌‌មានមិនត្រូវបំបាត់ចោលនូវព័ត៌‌មានសំខាន់ៗ  កែបន្លំឯកសារផេ្សងៗ ឡើយ 
 4. ប្រើវិធីសុចរិតត្រឹមត្រូវដើមី្បសែ្វងរកដំណឹង រូបថត និងឯកសារផេ្សងៗ។
 5. ត្រូវធ្វើការកែតម្រូវនូវព័ត៌‌មានណាដែលចេញផ្សាយរួចហើយៗមានលក្ខណៈមិនជាក់លាក់ និងនាំឲ្យមាន ការយល់ច្រឡំ។
 6. ត្រូវចៀងវាងការផ្សព្វផ្សាយព័ត៌‌មាន ដែលញុះញង់ឲ្យមានការប្រកាន់ ពូជសាសន៍ ពណ៌‌សម្បុរ ភេទ ភាសា ជំនឿ សាសនាមតិ ឬនិន្នាការនយោបាយ ដើម កំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពដទៃទៀត។
 7. ត្រូវគោរពសិទិ្ធ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល។
 8. ត្រូវគោរពអោយបានហ្មត់ចត់ តាមក្បួនវេយ្យាករណ៍ក្នុងការសរសេរអត្ថបទ។
 9. ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។
 10. ហាមរំលោភលើសិទិ្ធ ដើមី្បមានការជំនុំជំរះក្តីដោយយុត្តិធម៌‌របស់បុគ្គលម្នាក់ៗ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
 11. ត្រូវចាត់ទុកចំណុចដូចខាងក្រោមនេះ ជាការរំលោភដ៏ធ្ងន់ធ្ងរខាងផែ្នកវិជ្ជាជីវៈរបស់អ្នកសារព័ត៌‌មាន :
 • ការលួចចម្លងគំនិត ឬស្នាដៃរបស់អ្នកដទៃមកដាក់ថាជារបស់ខ្លួន
 • បន្លំអោយគេយល់ខុសដូចជា ការសរសេរបញ្ឆិតបញ្ឆៀងដើមី្បអោយអ្នកអានមានការសង័្សយដោយ អយុត្តិធម៌‌លើបុគ្គលណាម្នាក់ ក្រុម បក្សណាមួយ
 • ការមួលបង្កាច់ បរិហាកេរ្តិ៏ និងការជេរប្រមាថ
 • ការទទួលសំណូកក្នុងបែបណាមួយ $ការជំរិតយកប្រាក់ ដើមី្បជាថ្នូរនឹងការបោះពុម្ពផ្សាយ ឬមិនបោះ ពុម្ពផ្សាយនូវព័ត៌‌មានណាមួយ។


មាត្រា 


មុនពេលចាប់ផ្តើមចែកចាយសារព័ត៌‌មាន និយោជក ឬនិពន្ធនាយកត្រូវធ្វើពាក្យមួយច្បាប់ (០១ច្បាប់ជូនមក ក្រសួង ព័ត៌‌មាន ដើមី្បបញ្ជាក់ អំពី អត្ត សញ្ញាណ របស់ ខ្លួន ក្រសួងនេះត្រូវចេញបង្កាន់ដៃអោយទៅសារព័ត៌‌មាន ពេលបាន ទទួលសំណុំបែបបទទាំងមូល។
ក្នុងករណីដែលនាយកការផ្សាយជាសមាជិករដ្ឋសភា ឬស្ថាប័នដែលមានអភ័យឯកសិទិ្ធ សារព័ត៌‌មាននោះត្រូវចាត់ តាំង ឲ្យ មានសហនាយក ការ ផ្សាយ ម្នាក់ ទៀត និយោជក ឬនិពន្ធនាយកដែលមិនគោរពបែបបទនេះជាមុន ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពីប្រាំសែនរៀល៥០០.០០០រៀលទៅ មួយ លាន ប្រាំ សែន រៀល ( ៥០០.០០០រៀលក្នុងករណីមិនរាងចាលត្រូវពិន័យជាប្រាក់ទេ្វ ឡើង។


មាត្រា 


សំណុំបែបបទដែលនិយោជក ឬនិពន្ធនាយក ត្រូវបំពេញមានជាអាទិ៏ :

 • អត្តសញ្ញាណប័ណ្ណនៃសារព័ត៌‌មាន
 • ឈ្មោះ និងអាស័យដ្ឋានរបស់នាយក ឬនិពន្ធនាយក
 • ឈ្មោះនិងអាស័យដ្ឋានរបស់រោងពុម្ព
 • លិខិតថ្កោលទោស រាល់ការផ្លាស់ប្តូរព័ត៌‌មានខាងលើនេះ ត្រូវជូនដំណឹងទៅក្រសួងព័ត៌‌មានប្រាំថៃ្ង (៥ថៃ្ងមុន លើកលែងតែករណីប្រធានសកិ្ត 


មាត្រា ១០


ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌‌មាន ណាមួយ ដែល មាន លក្ខណៈ ខុស ពី ការពិត ធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មានសិទិ្ធទាមទារ អោយសារព័ត៌‌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹង ពីបទបរិហាកេរិ៏្ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថ ចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូរ  បស់ ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតប ត្រូវ ចុះ ផ្សាយ ក្នុង រយៈពេល ប្រាំពីរថៃ្ង (៧ថៃ្ងយ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឲ្យកែតម្រូវ ឬឆ្លើយតប។

ចំពោះ ករណី ដែល ពាក់ ព័ន្ធ ដល់ បុគ្គល សាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌‌មាន យកមកចុះផ្សាយដោយផ្ទាល់  ក៏ យក មក ចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសារណៈនោះ គឺជាការមួល បង្កាច់ដែលច្បាប់ហាមឃាត់។ 

បើតុលាការរកឃើញថា ការ ផ្សាយ ណា មាន លក្ខណៈ ខុសពីការពិត តាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការ អាចបង្គាប់អោយសារព័ត៌‌មាននោះ :

 • ចុះផ្សាយនូវការកែតម្រូវ 
 • សងជម្ងឺចិត្ត 
 • ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជម្ងឺចិត្តផង។

អត្ថបទកែតម្រូវដែលអ្នកសារព័ត៌‌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សានៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នា និង អត្ថបទដែលបានចាត់ទុកថា ជា អត្ថបទ ធ្វើ អោយ ខូចខាតកិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់គេ លើសពីនេះ តុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (.០០០.០០០រៀលទៅ ប្រាំ លាន រៀល (.០០០.០០០រៀលទៀតក៏បាន។ 

ម៉្យាងទៀតក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើ តុលាការអាចបញ្ជា ឲ្យ បិទ ផ្សាយសេចក្តី សំរេច របស់ ខ្លួន នៅ ទីកនែ្លងទាំងឡាយ ដែលតុលាការនឹងបញ្ជាក់ ដោយឲ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយហើយតុលាការអាចចុះផ្សាយ សាលក្រម នេះ ក្នុង សារ ព័ត៌‌មាន មួយ ឬច្រើន និងឲ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយទាំងអស់ ដោយកម្រិតត្រឹមមួយលានរៀល (.០០០.០០០រៀលយ៉ាងច្រើនបំផុត


មាត្រា ១១


សារព័ត៌‌មានមិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដោយញុះញង់ដោយ ផ្ទាល់ឲ្យមនុស្សម្នាក់ ឬច្រើននាក់ ប្រព្រឹត្ត អំពើហិង្សា ការប្រព្រឹត្តបទល្មើសដែលមានចែងខាងលើនេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (.០០០.០០០ រៀល)ទៅប្រាំលានរៀល (.០០០.០០០រៀលបុគ្គលរងគ្រោះដោយអំពើខាងលើ មានសិទិ្ធតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទៅតុលាការ គ្រប់ករណីទាំងអស់ តុលាការ ត្រូវ ពិនិត្យទៅលើទំនាក់ទំនងដោយផ្ទាល់រវាងអត្ថបទញុះញង់នឹងអំពើនោះ អត្ថបទដែលមានចំណាស់លើសពីបីខែ (៣ខែមិន អាច យក មក សំអាង ក្នុង ការ ចោទ ប្រកាន់ បានឡើយ។


មាត្រា ១២


សារព័ត៌‌មានមិនត្រូវបោះពុម្ពផ្សាយ ឬផ្សាយបន្តនូវព័ត៌‌មានដែលបណ្តាលអោយប៉ះពាល់ដល់សនិ្តសុខជាតិ និងសេ្ថរភាពនយោបាយ។
និយោជក និពន្ធនាយក ឬអ្នកនិពន្ធអត្ថបទអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (.០០០.០០០រៀលទៅដប់ប្រាំលានរៀល (១៥ ០០០.០០០រៀលដោយ មិន ទាន់ គិត ដល់ការផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ។
ក្រសួងព័ត៌‌មាន និងក្រសួងមហាផៃ្ទមានសិទិ្ធប្រមូលយកអត្ថបទល្មើស និងសារព័ត៌‌មានលេខចេញផ្សាយអត្ថបទ ល្មើស ដែល ចេញផ្សាយ ដោយ សារ ព័ត៌‌ មាន នោះ។ ក្រសួងព័ត៌‌មានសិទិ្ធផ្អាកការផ្សាយក្នុងរយៈពេលមិនហួសពីសាមសិប ថៃ្ង (៣០ថៃ្ងហើយបញ្ជូនសំណុំ រឿង ទៅ តុលាការ។


មាត្រា ១៣


សារព័ត៌‌មានមិនត្រូវបោះពុម្ពផ្សាយ ឬផ្សាយបន្តការមិនពិតដែលជាការជេរប្រមាថ ការមើលងាយដល់ស្ថាប័នជាតិ ការ ផ្សាយ បែបនេះ អាច ត្រូវ ផ្តន្ទាទោស ពិន័យ ជាប្រាក់ពី ពីរលានរៀល (.០០០.០០០រៀលទៅដប់លានរៀល (១០.០០០.០០០រៀល)


មាត្រា ១៤


សារព័ត៌‌មានមិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមជាតិជាអាទិ៏ :

 • ពាក្យអសុរោះមិនគួរគបី្បដូចជា អាមឹង ជាដើម
 • ពាក្យដែលពិពណ៌‌នាចំៗ អំពីសកម្មភាពរួមរក្ស
 • រូបគំនូរ ឬរូបថត ដែលបង្អាញនូវ កេរិ៏្តភេទ ឬរូបអាក្រាត លើកលែងទិសដៅសំរាប់អប់រំចេញ
 • រូបភាពដែលប្រមាថមើលងាយបៀ្របធៀបការរំលោភទៅលើមាត្រានេះ អាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (.០០០.០០០រៀលទៅ ប្រាំ លាន រៀល(.០០០.០០០រៀល)


មាត្រា ១៥


លើកលែងតែមានការអនុញ្ញាតពីតុលាការ សារព័ត៌‌មានពុំអាចផ្សាយដំណឹង រូបថត ឬគំនូរ ដែលអាចឲ្យអ្នកអាន ស្គាល់ឈ្មោះ និងភិនភាគនៃ :

 • ភាគីក្នុងរឿងរដ្ឋប្បវេណី ដែលទាក់ទងទៅនឹងបិតុភាព អាពាហ៍ពិពាហ៍ រឿងលែងលះប្តីប្រពន្ធ ឬរឿង អាណាព្យាបាលលើកុមារ
 • យុវជនអាយុតិចជាងដប់ប្រាំបីឆ្នាំ (១៨ឆ្នាំក្នុងរឿងវិវាទរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ
 • ស្រី្តដែលទទួលរងគ្រោះដោយអំពើរំលោភលើរាងកាយ ឬអំពើចាប់បង្ខំសេពសន្ធវៈ។

ក្នុងករណីដែលសាមីជន ឬអ្នកអាណាព្យាបាលយល់ព្រមជាលាយល័ក្ខណ៍អក្សរ សារព័ត៌‌មានអាចផ្សព្វផ្សាយរឿង នេះបានលើកលែងតែការផ្សាយនេះ នាំ ឲ្យ ប៉ះ ពាល់ដល់ការស៊ើបអងេ្កតរបស់តុលាការ។ 
បុគ្គលណាដែលត្រូវសារព័ត៌‌មានបំពានសិទិ្ធខាងលើនេះ មានសិទិ្ធប្តឹងទៅតុលាការដើមី្បទាមទារជម្ងឺចិត្ត ការប្រប្រព្រឹត្តល្មើសនឹងបទប្បញ្ញតិ្តខាងលើនេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (.០០០.០០០រៀលទៅប្រាំលានរៀល (.០០០.០០០រៀល)


មាត្រា ១៦


ដំណឹងផ្សាយពាណិជ្ជកម្ម អាចចាត់ទុកថាមានលក្ខណៈភូតកុហក បើការផ្សាយនោះមានន័យបំផ្លើសហួសហេតុអំពី គុណភាព ឬគុណសម្បតិ្តផលិតផល ឬសេវាណាមួយ បណ្តាឲ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំអំពីគុណភាព ឬគុណសម្បតិ្តនោះ។ 
ការផ្សាយពាណិជ្ជកម្មរបៀបនេះត្រូវហាមឃាត់ ប៉ុនែ្ត សារ ព័ត៌‌មាន ដែលចុះផ្សាយដំណឹងភូតកុហកនេះ មិនមែនជា អ្នកទទួលខុសត្រូវចំពោះមុខច្បាប់ទេ លើកលែងតែសារព័ត៌‌មាននេះនៅតែបន្តផ្សាយដំណឹងនេះ ក្រោយពីបានទទួលការ ហាមប្រាមជាលាយល័ក្ខណ៍អក្សរពី តុលាការ ឬពីក្រសួងមានសមត្ថកិច្ចរួចហើយ។
ផ្ទុយទៅវិញ អ្នកម្ចាស់ឃោសនាពាណិជ្ជកម្មជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ និងចំពោះតុលាការ បើមានការ ប្តឹងផ្តល់អំពីបុគ្គល សមាគម អ្នក ប្រើ ប្រាស់ ណាមួយ ដែលបានទទួលការខូចខាតប្រយោជន៍បណ្តាលមកពីការផ្សាយ ពាណិជ្ជកម្មភូតកុហកនេះ។
ការផ្សាយពាណិជ្ជកម្មភូតកុហក អាច ត្រូវ ផ្តន្ទាទោស ពិន័យ ជាប្រាក់ពីមួយលានរៀល (.០០០.០០០រៀលទៅប្រាំលានរៀល(.០០០.០០០រៀល)


ជំពូកទី  ការប្រកួតប្រជែង


មាត្រា ១៧


បុគ្គលណាក៏ដោយ ទោះជារូបវន្តបុគ្គលកី្ត ឬនីតិបុគ្គលកី្ត មិនអាចធ្វើជាម្ចាស់ ឬជាអ្នកកាន់កាប់សារព័ត៌‌មានជាភាសា ខែ្មរលើសពីពីរ(ឡើយ នៅ ក្នុង ព្រះរាជាណាចក្រកម្ពុជា


មាត្រា ១៨


ចំនួនសរុបទាំងអស់នៃសារព័ត៌‌មានជាភាសាខែ្មរ ដែលកាន់កាប់ដោយជនបរទេស មិនត្រូវអោយលើសពីមៃ្ភភាគរយ (២០%) នៃចំនួន សារ ព័ត៌‌មាន ជា ភាសា ខែ្មរ ទាំងអស់ ដែលបានចេញផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។
សារព័ត៌‌មានដែលកាន់កាប់ដោយជនបរទេស ដែលបានអនុញ្ញាតអោយចេញផ្សាយរួចហើយ មិនអាចត្រូវបិទដោយ មូលហេតុ ថយចុះ ចំនួន សរុប ទាំងអស់ នៃ សារ ព័ត៌‌មានជាភាសាខែ្មរនោះទេ។


ជំពូកទី  ការតម្កល់ទុក


មាត្រា ១៩


និពន្ធនាយក ឬនាយកការផ្សាយ ត្រូវតម្កល់ទុកសារព័ត៌‌មានរាល់លេខរបស់ខ្លួនចំនួនពីរច្បាប់ (០២ច្បាប់នៅបណ្ណាជាតិ និងប្រាំមួយច្បាប់ (០៦ច្បាប់ទៀត នៅ ក្រសួងព័ត៌‌មាន។ ការតម្កល់ទុកនេះត្រូវធ្វើឡើងក្នុងរយៈពេលដប់ប្រាំថៃ្ង (១៥ថៃ្ងចំពោះការបោះពុម្ពនៅភ្នំពេញ និងសែសិបប្រាំថៃ្ង (៤៥ថៃ្ងនៅ កនែ្លង ដទៃ ទៀត ដោយគិតពីកាលបរិចេ្ឆទនៃ ការចេញផ្សាយ។
ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញតិ្តខាងលើនេះ ត្រូវផ្តន្ទាទោសពិន័យជាអន្តរការណ៍ ដោយក្រសួងព័ត៌‌មានជាប្រាក់ពី បីម៊ឺនរៀល(៣០.០០០រៀលទៅ បី សែន រៀល (៣០០.០០០រៀល)


ជំពូកទី  អវសានប្បញ្ញតិ្ត


មាត្រា ២០


អំពើប្រព្រឹត្តរបស់និយោជក និពន្ធនាយក ឬអ្នកនិពន្ធអត្ថបទ ដែលរំលោភច្បាប់ព្រហ្មទណ្ឌ ត្រូវទទួលទោសតាម ច្បាប់ព្រហ្មទណ្ឌប៉ុនែ្ត ទោះ ជា យ៉ាង ណា ក៏ ដោយ ក៏គ្មានជនណាម្នាក់ត្រូវចាប់ចង ឬជាប់ពន្ធនាគារដោយសារការបព្ចោញមតិឡើយ។


មាត្រា ២១


បទប្បញ្ញតិ្តទាំងឡាយដែលមានពីមុនមកហើយទាក់ទងនឹងសារព័ត៌‌មាន ត្រូវចាត់ទុកជានិរាករណ៍។


Post a Comment

0 Comments