គេហទំព័រ មួយរៀល

ជនជាតិចិនរាយការណ៍មកកាន់សមត្ថកិច្ច​ ១១៧ ថាមានគេឆាតមកតាមទូរស័ព្ទគំរាមសម្លាប់


ករណី ”គំរាមសម្លាប់តាមឆាតទូរស័ព្ទ”​ កាលពីថ្ងៃទី១២​ ខែមករា​ ឆ្នាំ​២០២៣​ ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយជនជាតិចិនរាយការណ៍មកកាន់សមត្ថកិច្ច​ ១១៧ ។


នៅវេលាម៉ោង ១០និង៣៨​នាទី ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង​ ​។


កំណត់ហេតុ HOTLINE ១១៧

កាលបរិច្ឆទនៅវេលាម៉ោង ១០និង៣៨នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ប្រភពផ្តល់ព័ត៌មាន ពីជនជាតិចិន ភេទប្រុស ។


អំពីរឿងហេតុ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មានករណី "គំរាមសម្លាប់តាមឆាតទូរស័ព្ទ” ជនជាតិចិនឈ្មោះ យ៉ាវ ជានជីងភេទប្រុស អាយុ ៤៥ឆ្នាំ បានឆាតខលតាមទូរស័ព្ទមកគម្រាមសម្លាប់ ឈ្មោះ វ៉ង សៀង ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនជាតិចិនស្ថិតនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ បានសុំឲ្យសមត្ថកិច្ចប្រចាំបញ្ជា១១៧ ជួយអន្តរាគមន៍ ។


ដំណោះស្រាយនិងនីតិវិធីដោះស្រាយ៖ នៅវេលាម៉ោង ១០និង៣៩នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកអនុសេនីយ៍ឯក ឡុង សិរីវុធ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី មាស អេលីន មុខងារ ស្នងការរង Tel: ០៦៧ ៨៩៣ ៦៣៦ ដើម្បីអន្តរាគមន៍បន្ទាន់ ។


លទ្ធផល៖ ក្រោយបានទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាម លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ មុខងារ អធិការ Tel: ០៧០២២៣ ៣៦៦ កម្លាំងជំនាញបានអញ្ជើញជនជាតិចិនឈ្មោះ វ៉ង សៀង ភេទប្រុស អាយុ៣៥ឆ្នាំ មកសាកសួរដំណើររឿង ថាមានបុរសជនជាតិចិនឈ្មោះ យ៉ាវ ជានជីង អាយុ៤៥ឆ្នាំ បានឆាតខលតាមទូរស័ព្ទមកគម្រាមសម្លាប់គាត់ ។ 


មូលហេតុ៖ ឈ្មោះ យ៉ាវ ជានជីង ខឹងនឹងឈ្មោះ វ៉ង សៀង បានរាយការណ៍ទៅក្រុមហ៊ុនលក់ទំនិញចិនថា ឈ្មោះ យ៉ាវ ជានជីង យកទំនិញមកមិនបានបង់ពន្ធ ធ្វើឲ្យក្រុមហ៊ុនចិនផាកពិន័យជាប្រាក់ ។ 


សមត្ថកិច្ចទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដើម្បីឈានរកការចាប់ខ្លួនជនល្មើសតាមនីតិវិធី (ជនល្មើសកំពុងគេចខ្លួន) ។ 


ករណី នេះមជ្ឈមណ្ឌលប្រចាំបញ្ជា បានទទួលរបាយការណ៍ឆ្លើយតបពីប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង នៅវេលាម៉ោង ១២និង២៩នាទី នាថ្ងៃ-ខែ-ឆ្នាំដដែល ៕


#khst #khstmedia 

Journalist & Khmer Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments