Muyreal -News

Muyreal -News
Muyreal -News

បង្ក្រាបករណីបើក និងលេងល្បែងសុីសងខុសច្បាប់ លក់កន្ទុយលេខឆ្នោតវៀតណាម


ខេត្តកំពង់ចាម  នៅថ្ងៃទី២០ ខែមករាឆ្នាំ២០២៣ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធីស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើក និងលេងល្បែងសុីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាមនៅចំណុចមុខផ្ទះរបស់ឈ្មោះ សាំង ឈូករ័ត្ន  ស្ថិតនៅភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម 


ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០១នាក់និងដកហូតវត្ថុតាងមួយចំនួន។  


ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚

Post a Comment

0 Comments