Muyreal -News

Muyreal -News
Muyreal -News

សេចក្ដីជូនដំណឹងស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ឆ្នាំ២០២៣


សេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌទួលគោក លេខ០០៦/២៣ សជណ ចុះថ្ងៃសុក្រ ១៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣


យោង៖ សេចក្តីណែនាំលេខ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ - ផែនការស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ចុះថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ 


រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់បងប្អូនម្ចាស់ទីតាំងអាជីវកម្មទិញ-លក់រថយន្ត ម្ចាស់ទីតាំងតុបតែង រថយន្ត ម្ចាស់យានដ្ឋានជួសជុល-ថែទាំរថយន្ត ម្ចាស់ទីតាំងទិញ-លក់គ្រឿងម៉ាស៊ីនរថយន្តគ្រប់ប្រភេទ ម្ចាស់ទីតាំងទិញ លក់ម៉ូតូ និងម្ចាស់ទីតាំងកែច្នៃ-ជួសជុលម៉ូតូ ដែលប្រកបអាជីវកម្មនៅមូលដ្ឋានខណ្ឌទួលគោកទាំងអស់មេត្តាជ្រាបថា ដើម្បី ចូលរួមសហការរក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ទួលគោក ស្នើសុំឱ្យលោក លោកស្រីម្ចាស់ទីតាំងទាំងអស់ខាងលើ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មរំលោភលើ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ឬតសំយ៉ាបដំបូលផ្ទះរំលោភលើចិញ្ចើមផ្លូវ ព្រមទាំងការចាក់ចោលកាកសំណល់ប្រេង ម៉ាស៊ីននៅផ្លូវសាធារណៈជាដាច់ខាត។


ក្នុងករណី លោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងមានវិធាន ការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅទីតាំងនោះឡើយ។ ករណីមានការរារាំង រឹងរូសមិនស្តាប់តាមការណែនាំ រដ្ឋបាលខណ្ឌទួលគោកនឹងអនុវត្តវិធានការរដ្ឋបាល តាមផ្លូវច្បាប់។


រដ្ឋបាលខណ្ឌទួលគោក សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា លោក លោកស្រីម្ចាស់ទីតាំងទាំងអស់ ចូលរួមសហការ និងអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚

Post a Comment

0 Comments