Muyreal -News

Muyreal -News
Muyreal -News

ជនសង្ស័យជនជាតិចិនចំនួន០២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាន

 


កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (ប្រើអាវុធខ្លីម៉ាកLOCK 19  និងកូនកាំបិតបត់ ម៉ាកBrowning ដងឈើភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារអាមេរិកប្រព្រឹត្តនៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧:៣០នាទី។ ជនរងគ្រោះឈ្មោះ FANG FANG  ភេទ ស្រី អាយុ ៣៤ឆ្នាំ។


ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ 

ឈ្មោះ YAO YUHONG ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកបើកបររថយន្តនៅកាស៊ីណូជីងលី ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ  

ឈ្មោះ WANG YANG ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ 


វត្ថុតាងចាប់យក៖ អាវុធខ្លីម៉ាកLOCK 19 ពណ៌ ខ្មៅ ចំនួន ០១ ដើមបង់អាវុធខ្លី ចំនួន ០២គ្រាប់អាវុធខ្លីចំនួន១៧ គ្រាប់។


បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments