គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ករណី ”ល្បែង​ស៊ីសងភ្នាល់”​ (ចាក់កូនសត្វ)​ ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច​ ១១៧


នៅវេលាម៉ោង ១៩និង៣៨​ នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិបង្ហេីរខ្លែង​ ឃុំត្រពាំងព្រីង​ ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ ​


កំណត់ហេតុ HOTLINE ១១៧

កាលបរិច្ឆេទ៖ នៅវេលាម៉ោង ១៩និង៣៨ នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ 


ប្រភពផ្ដល់ព័ត៌មាន៖ ពីប្រជាពលរដ្ឋ ភេទប្រុស


អំពីរឿងហេតុ៖ ករណី "ល្បែងស៊ីសងភ្នាល់(ចាក់កូនសត្វ)” ស្ថិតនៅ ភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ  បានសុំឲ្យសមត្ថកិច្ចប្រចាំបញ្ជា១១៧ ជួយអន្តរាគមន៍ 


នីតិវិធីដោះស្រាយ និង ដំណោះស្រាយ នៅវេលាម៉ោង ១៩និង៣៩នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកអនុសេនីយ៍ឯក ប៊ី ប៊ុនរ័ត្ន បានបញ្ជូនព័ត៌មានទៅកាន់ប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ចិន មុខងារ ស្នងការរង Tel: ០៧១ ៤៤២២ ៦៦៦ ដើម្បីអន្តរាគមន៍បន្ទាន់ 


លទ្ធផល៖ ក្រោយបានទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាម លោកវរសេនីយ៍ទោ ស៊ាន ម៉េងស៊ា មុខងារ អធិការរង Tel: ០៩៧ ៧៦០ ៧២៧៩ ចុះដល់កន្លែងកើតហេតុក្រុមអ្នកញៀនល្បែង ទាំងនោះបានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកកម្រាលតង់១ផ្ទាំង កញ្ច្រែងជ័រ១ លុយ ខ្មែរ៣០.០០០រៀល រូបកូនសត្វចំនួន ១៧បន្ទះ ឃាត់ខ្លួនបុរសម្នាក់ជាម្ចាស់ទីតាំងមកកាន់ អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបំភ្លឺធ្វើកិច្ចសន្យាឈប់លេងល្បែងស៊ីសង និងបញ្ឈប់ ការផ្តល់ទីតាំងឲ្យអ្នកលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត  


ករណីនេះមជ្ឈមណ្ឌលប្រចាំបញ្ជា បានទទួលរបាយការណ៍ឆ្លើយតបពីប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅវេលាម៉ោង២២និង៤១នាទី នាថ្ងៃ-ខែ-ឆ្នាំដដែល 


#khst #khstmedia 

Journalist & Khmer Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments