Muyreal -News

Muyreal -News
Muyreal -News

លោក វរសេនីយ៍ទោ ម៉ៅ សិរីវឌ្ឍន៍ អញ្ជើញបើកបវេសនកាល ផ្តល់អំណោយសម្ភារ:សិក្សាដល់សិស្សានុសិស្ស



កណ្តាល៖ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ លោក វរសេនីយ៍ទោ ម៉ៅ សិរីវឌ្ឍន៍ ជំនួយការ អគ្គលេខាធិការក្រសួងការពារជាតិ និងលោកស្រី មាន រីណា អញ្ជើញបើកបវេសនកាល ផ្តល់អំណោយសម្ភារៈ និងថវិកាជូន គ្រូនិងសិស្ស ឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមសិក្សាត្រពាំងជ្រៃ  ឃុំឈេីខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។


ក្នុងពិធីបេីកបវេសនកាលនោះដែរ លោក វរសេនីយ៍ទោ ម៉ៅ សិរីវឌ្ឍន៍ និងលោកស្រី មាន រីណា បានផ្តល់អំណោយ សៀវភៅ២០០០ ក្បាល និង ប៊ិច ៣០០ ដើម ដល់សិស្សានុសិស្ស ចំនួនបីសាលាមានដូចជា៖


 សាលាបឋមសិក្សាត្រពាំងជ្រៃ

សាលាបឋមសិក្សាក្បាលជ្រោយ 

សាលាបឋមសិក្សាសំរោងអណ្ដែត ស្ថិតក្នុងឃុំឈើខ្មៅ 


លោកក៏បានប្រគល់ជូនម៉ាស៊ីនព្រីនមួយគ្រឿង ជូនដល់ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃុំឈើខ្មៅ និង អាវ២០ កំប្លេរ ដល់ប្រជាការពារចំនួន ០២ភូមិ និង ជូនថវិកា ក្នុងមួយសាលា ទទួលបាន ៥០មុឺនរៀល គឺសម្រាប់ភូមិធំ និងភូមិចុងខ្សាច់ ស្ថិតក្នុងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ 


ក្នុងពិធីសំណេះសំណាលនេះដែរ ក៏មានការចូលពីអាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណ៩០០នាក់។


ជាមួយគ្នានោះដែរ លោក វរសេនីយ៍ទោ ម៉ៅ សិរីវឌ្ឍន៍ បានណែនាំឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ  ធ្វើជាសិស្សល្អ កូនល្អ ដើម្បីអនាគតត្រចះត្រចង់សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ សង្គមជាតិ ជាពិសេស ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចូលរួមថែរក្សា ការពារសន្តិភាព និងសូមជូនពរឲ្យ ប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


#khstmedia #khst 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments