Muyreal -News

Muyreal -News
Muyreal -News

ACU ចេញលិខិតព្រមានផ្អាកជាបណ្ដោះអាសន្ននៅមុខងាររបស់អភិបាលស្រុកបរសេដ្ឋ លោក ឈឺន សុធន


រាជធានីភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតស្នើលោក ឈឺន សុធនអភិបាលនៃគណៈអភិបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាត់ចែងចំពោះមុខឲ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ផ្អាកសកម្មភាពក្នុងការប្រមូលទិញដី ដោយខុសច្បាប់ ដោយមានលោក សុិន សារុន នាយករដ្ឋបាលជាអ្នករៀបចំយកដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តលក់ឲ្យឈ្មួញ 


នេះយោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលបណ្ដាញសារព័ត៌មាន មួយរៀល ទើបទទួលបាននៅយប់ថ្ងៃទី១៧ខែមករា ឆ្នាំ២០២៣នេះ 


ក្នុងលិខិតចុះថ្ងៃទី១៦ មករា ២០២៣នេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ក៏បានស្នើឲ្យលោក ស៊ិន សារុន នាយករដ្ឋបាលដែលបានចម្លងដៃម៉ារីវែង បើកទំនប់ទឹកពីឆ្នាំ យាមទំនប់ដំណើរការបើកទឹក ពង្រឹងបង្អោកទឹកក្នុងទំនប់ ដើម្បីធ្វើការវាស់វែងដីយកលក់ បញ្ឍប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវែងចម្លងនេះ មកឲ្យសាលាស្រុកបរសេដ្ឋរក្សាទុកវិញ 


ក្នុងលិខិតបញ្ជាក់យ៉ាងច្បាស់ៗថា អង្គភាពប្រឆាំងអំពើពុករលួយ សុំឱ្យលោកអភិបាលស្រុកចាត់ចែងចំពោះមុខ ដើម្បីបញ្ឈប់នៅសកម្មភាពទាំងពីរខាងលើនេះជាបន្ទាន់ ព្រោះទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការស៊ើបអង្កេត របស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីនេះ 


ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា ក្នុងករណីលោកអភិបាលស្រុកមិនព្រមបញ្ឈប់នូវសកម្មភាពទាំង២នេះ ឬសកម្មភាពទាំង២នៅតែបន្ត-អនុវត្តតាមមាត្រា២៦ (បុព្វសិទ្ធិពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយនៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្នើឲ្យអាជ្ញាធរឋានានុក្រមពាក់ព័ន្ធឲ្យផ្អាកជាបណ្ដោះអាសន្ននៅមុខងាររបស់លោកអភិបាលស្រុក 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚

Post a Comment

0 Comments