Muyreal -News

Muyreal -News
Muyreal -News

សូមម្ចាស់រថយន្តមកទទួលថវិកា$200វិញផង ពីស្នងការដ្ឋាននគរបាខេត្តកំពង់ស្ពឺ


ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ សូមជម្រាបជូនសាធារណៈនិងអ្នកនិយមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាំងអស់មេត្ដាជ្រាប​ 


កាលពីថៃ្ងទី១៦​ មករា​ ២០២៣នេះ​ មានគណនី​ ហ្វេសប៊ុក​ ឈ្មោះ​ គង្គារ​ លំអរមង្គល​ "​ ថាប្រយ័ត្នអ្នកជិះផ្លូវជាតិលេខ​ ​ ប៉ូលីសកំពង់ស្ពឺផាក់សាហាវណាស់ដឹងយេីងប្រញាប់ផាក​200$​ អោយបាញ់ចូកុងហេីយ​ បណ្លំមិនអោយ​ វិក័យទៀតហេីយប៉ូលីសឈ្មោះដូចក្នុ​ A​BA (Khem Sothea​rith)បាទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀ​​គ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូលីចាប់"


យោងតាមព័ត៌មានខាងលេី​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ បានឆែកនិងពិនិត្យស្វែងរកឈ្មោះ​ K​hem S​othearith​ ដូចគណនេយ្យ​ AB​A​ដែលអះអាងថាជានគរបាលខេត្ដកំពង់ស្ពឺ​ ជាលទ្ធផលគណនេយ្យ​ABA Kh​em S​othearith​ ពិតជារបស់លោកនុសេនីយ៍ឯក​ ខែម​ សុធារិទ្ធ​ អត្ដលេ​ ៧៥៧៤៣​ តួនាទី​ នាផ្នែក​ ការិយាល័យចរាចរណ៍ផ្លូវគោ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​  


សូមជម្រាបជូនសាធារណៈជនមេត្ដាជ្រាបថាកាលពីថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២៣​ សមត្ថកិច្ចនគរបាល​ ចរាចរណ៍ខេត្ដកំពង់ស្ពឺ​ បានបំពេញបេសកកម្ម​​រឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវជាតិលេ​ គីឡូម៉ែត្រ៧៩-៨០​ និងបានឃាត់រថយន្ដកូរ៉េដឹកទំនិញសំពីងសំពោង​ មួយគ្រឿងស្លាកលេខភ្នំពេញ​ 2BP_46​6​2​ ក្នុងទិសដៅពីខាងកេីតទៅទិសខាងលិច​ ឆ្ពោះទៅខេត្ដព្រះសីហនុ​​ សមត្ថកិច្ចបានឃាត់ពិនិត្យរកឃេីញអ្នកបេីកបរឈ្មោះ​ នី​  វ៉ាន់ហេង​ ភេទប្រុស​ អាយុ២២ឆ្នាំ​ គ្មានប័ណ្ណបើកបរ​ និងដឹកទំនិញសំពីងសំពោងល្មេីសច្បាប់។


សមត្ថកិច្ចបានប្រាប់ថាបទល្មេីសខាងលេី​ គឺពិន័យ​ ,២០០,០០០​ រៀល​ និងពិន័យ​ ៥០,០០០​ រៀលបន្ថែល្មេីសទំនិញសំពីងសំពោង​ ពេលនោះអ្នករួដំណើរនិងជាម្ចាស់សំអាងការបាប្រាប់ថាសុំសំរួល​ ដោយសុំជូនជាប្រាក់២០០ដុល្លា​ តែសុំលេខ​ ABA ដេីម្បីឱ្យអ្នកផ្ទះបាញ់លុយចូលព្រោះខ្លួនមិនមានប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ០០ដុល្លារួចក៏បានបន្ដដំណេីរទៅបាត់


បច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ បានស្រាវជ្រាវនិងចំណាត់ការលេីមន្រ្ដីចរាចរណ៍ទាំនាក់​ យកមកទុកបណ្ដោះអាសន្ននៅការិយាល័យបុគ្គលិក​ អនុវត្តតាមវិន័យបទបញ្ជាកងកំលាំងនគរបាលជាតិ​ និងបន្ដធ្វើការស្រាវជ្រាវដេីម្បីចំណាត់ការនីតិវិធីបន្ដ​ ចំពោះម្ចាស់រថយន្តខាងលេីស្នងការដ្ឋាននគរបាខេត្តកំពង់ស្ពឺនិងស្រាវជ្រាវទាក់ទងដេីម្បីសុំធ្វេីការជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លាជូនគាត់វិញ។ 


អាស្រ័យហេតុនេះសូមសាធារណៈជន​ និងអ្នកនិបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក​ មេត្ដាជ្រាបនិងចូលរួមសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនិងអំពេីអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិងវិជ្ជាជីវៈដេីម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច៕


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚

Post a Comment

0 Comments