Muyreal -News

Muyreal -News
Muyreal -News

លើកក្រោយរុះរើរោងនិងរបាំងថ្មចេញ បន្ទាប់ពីជូនដំណឹងស្តីពីការរំលោភយកផ្លូវ២១៨ធ្វើតូបលក់ដូរ



រាជធានីភ្នំពេញ៖ នាម៉ោង០៩និង១៥នាទីព្រឹកថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២២ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌទួលគោក ក្រោមការបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់និងអប់រំណែនាំដល់អាជីវករលក់ដូរលើកំណាត់ផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ 


បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋបានត្អូញត្អែរ អំពីផលលំបាកក្នុងការធ្វើចរាចរតាមផ្លូវ២១៨ ដោយសារតែការតាំងលក់ដូររបស់អាជីវករតាមកង់ម៉ូតូ រ៉ឺម៉ក អ្នកលក់បន្លែត្រីសាច់ មានការដាក់ឆ័ត្រ រហូតដល់កន្លែងខ្លះរៀបថ្មធ្វើជារនាំងនិងសង់រោងប្រក់តង់រំលោភលើផ្លូវសាធារណៈ ដើម្បីលក់ដូរ បង្កការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ 


កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌទួលគោក បានចុះមករៀបចំនិងផ្សព្វផ្សាយអំប់រំជាច្រើនលើកច្រើនសារ អំពីចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ ហាក់ដូចចាក់ទឹកលើកក្បាលទាឬម្យ៉ាងទៀតដូចវែកចក 


ជាក់ស្តែងដូចក្នុងរូបភាពនិងវិដេអូ ខាងជើងផ្លូវ២១៨ អាជីវករលក់ដូរលើផ្លូវតែម្តង និង មានសង់រោងប្រក់តង់បាំងរនាំងថ្មទៀតផង 


តាមប្រភពពីសាលាខណ្ឌទួលគោកបានប្រាប់ឱ្យដឹងថា សាលាខណ្ឌទួលគោកទុកពេលឱ្យបងប្អូនអាជីវកររុះរើដោយខ្លួនឯង និងលើកក្រោយខាងកម្លាំងចុះមករុះរើធ្វើការផាកពិន័យទៅតាមច្បាប់ បើមិនចូលរួមសហការ 

Post a Comment

0 Comments