Muyreal -News

Muyreal -News
Muyreal -News

តើម្ចាស់ទីតាំងហ្គេមបាញ់ត្រីតាមប្រព័ន្ធកុំព្យូទ័រនៅផ្សារថ្មីទី២ជានរណា?



រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ អង្គភាពសារព័ត៌មាន មួយរៀល បានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធទីកន្លែង បង្កប់លួចបើកល្បែងស៊ីសងប្រភេទទូហ្គេមបាញ់ត្រី តាមប្រព័ន្ធកុំព្យូទ័រ និងចែកចាយថ្នាំញៀន នៅពេលរាត្រីក្បែរបេនឡានសូរិយា ស្ថិតនៅផ្ទះលេខ១១៧ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមប្រព័ន្ធតេឡេក្រាម   


ក្រោយពីទទួលបានព័ត៌មាន អំពីកន្លែងលួចបង្កប់ហ្គេម បាញ់ត្រីតាមប្រព័ន្ធកុំព្យូទ័រមកភ្លាមនោះ ភ្នាក់ងារសារព័ត៌មាន របស់អង្គភាពគេហទំព័រ មួយរៀលបានចុះទៅផ្ដិតរូបភាពផ្ទាល់តែម្ដង នឹងធ្វើសេចក្ដីរាយការណ៍ជូន លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារថ្មីទី២ តាមទូរស័ព្ទនិងតាមតេឡេក្រាមផងដែរ ដោយលោកនាយនគរបាលប៉ុស្តិ៍បានឆ្លើយប្រាប់ថា ចាំរាយការណ៍បន្តទៅថ្នាក់លើ 


បន្ទាប់មកស្រាប់តែអង្គភាពយើងទទួលបានទូរស័ព្ទមួយខ្សែ បានបញ្ជាក់ថា ជាម្ចាស់ទីតាំងខាងលើមានកំព្យូទ័រចំនួន២គ្រឿងដំណើរការបើកលេងថ្មីៗនេះ តែមិនបានចរាចរណ៍លក់ដូរគ្រឿងញៀននោះទេ និង ជូនកាតទូរស័ព្ទចំនួន១០ដុល្លាប្រចាំខែ ជាថ្នូរការមិនផ្សាយព័ត៌មានអំពីកន្លែងរបស់ខ្លួន 


សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុសាសន៍ឱ្យបិទល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេស និងធ្វើការបង្ក្រាបផងដែរ  https://vt.tiktok.com/ZS861Uqvd/


អង្គភាពសារព័ត៌មាន មួយរៀល បានទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីរាយការណ៍ជូនលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ជ្រាបជាដំណឹង តែខលចូលគ្មានអ្នកទទួល និង បានបញ្ជូនព័ត៌មានតាមប្រព័ន្ធតេឡេក្រាម តែមិនទាន់ចូលមើល 

Post a Comment

0 Comments