Muyreal-News | មួយ​សំណាញ់​ធំរបស់​ គយ-រដ្ឋាករ​ ធ្វើ​អោយ​ក្រុម​អ្នក​ស្រាលាញ់​ម៉ូតូ ប្រមាណ​២០០គ្រឿង​ ​គាំង​វាចារ​គ្រប់​គ្នា




នៅព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ កម្លាំងគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យអនុលោមភាពម៉ូតូធំទំនើបៗជាច្រើន ដែលប្រមូលផ្ដុំគ្នា នៅខណ្ឌជ្រោយចង្វារ  


Team​ម៉ូតូធំ​ តម្លៃរ៉ាប់ម៉ឺនដុល្លារ​ របស់ក្រុម​  អ្នកស្រាលាញ់ម៉ូតូកែរឆ្នៃ​ ,តារា​Tik tokល្បីៗ តារាចម្រៀង​ ប្រមាណជាង២០០គ្រឿង​ ត្រូវបាន​ គយ-រដ្ឋាករ​ ស្ទាក់ឃាត់​ ត្រួតពិនិត្យរកឯកសារ​ និង​ ពន្ធ។ ម៉ូតូប្រមាណ៨០%​ ក្នុងចំណោមម៉ូតូប្រមាណ២០០គ្រឿង​ ជាម៉ូតូអត់ពន្ធ​  និងមួយចំនួនបង់ពន្ធ​ ទម្លាក់ឆ្នាំ​ 


យ៉ាងណាមិញចំនួនជាក់លាក់ម៉ូតូដែលត្រូវបានពិនិត្យនោះ មិនទាន់ត្រូវបានសមត្ថកិច្ចគយបញ្ជាក់ឲ្យដឹងនៅឡើយទេ ប៉ុន្ដែសេចក្ដីរាយការណ៍ពីកន្លែងពិនិត្យជាក់ស្ដែង ត្រូវបានគេអះអាងថា រកឃើញជាច្រើនគ្រឿងជាម៉ូតូអត់ពន្ធ ហើយខ្លះទៀតបង់ពន្ធទម្លាក់ឆ្នាំ។ 


គួរជម្រាបថា ម៉ូតូធំជាច្រើនគ្រឿងនេះ បានប្រមូលផ្ដុំគ្នាដើម្បីត្រៀមធ្វើដំណើរកម្សាន្ដ ទៅខេត្តសៀមរាប ប៉ុន្ដែមិនទាន់បានចេញដំណើរផង ក៏ត្រូវសមត្ថកិច្ចគយចុះពិនិត្យតែម្ដង ហើយម៉ូតូធំទាំងនោះត្រូវបានគេដឹងថា មួយគ្រឿងខ្លះតម្លៃដល់ម៉ឺនដុល្លារ៕



✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments