KHMN | សមត្ថកិច្ចជួយជម្លៀស កុមារកំព្រាប្រុស-ស្រី ចេញពីមណ្ឌល កុមារកំព្រានៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២កំពុងរងការជន់លិចដោយទឹកជំនន់



ខេត្តបន្ទាយមានជ័យ៖ នៅ ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ   សមត្ថកិច្ចពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះជួយជម្លៀស កុមារកំព្រាប្រុស-ស្រី ចេញពីមណ្ឌល កុមារកំព្រានៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោកស្រុកមង្គលបូរី កំពុងត្រូវបានរងការជន់លិចដោយទឹកជំនន់ ធ្វើឲ្យកុមារទាំងនោះមិនអាចស្នាក់នៅបាន ត្រូវតែជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ។


កុមារកំព្រាប្រុស-ស្រី ចំនួន១១៥នាក់ និង បុគ្គលិកមជ្ឈមណ្ឌល១៧នាក់ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ នៅល្ងាចថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវទឹកជំនន់វាយប្រហាយ៉ាងគំហុក ក្នុងបរិវេណមណ្ឌល។


ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ និងបង្កលក្ខណ:ងាយស្រួល ដល់ការរស់នៅ របស់ប្អូនៗកុមារកំព្រា បច្ចុប្បន្នកុមារកំព្រាទាំងនោះត្រូវបានសមត្ថកិច្ច និងអាជ្ញាធរ បានយកទៅឲ្យស្នាក់នៅបណ្តោះអាសន្នផ្សារបុរីជ័យ២ (ផ្សារចំការតាដោករបស់លោក អ៊ឹង វណ្ណម៉ៅ ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #khmn #muyrealnews

                     ************

Post a Comment

0 Comments