Muyreal -News

Muyreal -News
Muyreal -News

KHMN | ក្រសួង​ធនធានទឹក និងឧតុនិយម នឹងធ្វើការកសាងអាងទឹកធំដ៏មានសមត្ថិភាពខ្ពស់បង្កើនវិស័យអេកូទេសចរណ៍និងបង្កើនការផលិតបាន៣ដងដោយសុវត្ថិភាព



នៅថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB, EIB, AIIB, and WB MOWRAM អមដំណេីរដោយ សហការី និងប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានអញ្ជើញចុះធ្វើការត្រួតពិនិត្យលើស្ថានការណ៍ទឹកជំនន់ក្នុងខេត្តកំពង់ធំ ដែលបានកើនឡើងដល់កម្រិតប្រកាសអាសន្នត្រង់គម្រោងអាងទឹកកំពង់គោ ក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ ខេត្តកំពធំ។ 


ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការដឹកនាំបញ្ជាផ្ទាល់ធ្វើការសិក្សាលើគម្រោងអាងទឹកកំពង់គោខាងលើនេះដោយយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ប្រាកដប្រជាប្រកបដោយសុក្រឹត្តភាពនិងមានស័កសិទ្ធភាពក្នុងការដោះទឹកជំនន់ក្នុងធា ៣០០០ ម៉ែត្រគូប នៅក្នុងរដូវវស្សា និងស្តុកទឹកបានចំនួន ២៧០ លាន ម៉ែត្រគូប ក្នុងចំងាយ១៦០ គម ដល់ស្ពានសណ្តាន់ ជាទឹករស់សម្រាប់ធានាឲ្យសន្តិសុខទឹកលើគ្រប់វិស័យចំនួន ៣០០ ០០០ ហត ក្នុងស្រុកកំពង់ស្វាយស្រុកសន្ទុក ស្រុកសណ្តាន់ បម្រើឲ្យវិស័យអេកូទេសចរណ៍ដ៏ច្រើនក្នុងស្រុកប្រាសាទសម្បូព្រៃគុក និងបម្រើឲ្យបណ្តាស្រុកជាច្រើនទៀតក្នុងខេត្តកំពង់ធំ តាមរយៈស្ទឹងស្លាប់ទៅជាស្ទឹងរស់ពោរពេញដោយទឹកប្រើប្រាស់គ្រប់រដូវកាល។


ដោយបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF យ៉ាងមុតមាំ ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការកសាងអាងទឹកធំដ៏មានសមត្ថិភាពខ្ពស់ខាងលើក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាទឹកជំនន់គ្រប់ប្រភេទក្នុងខេត្តកំពង់ធំ បានទាំងស្រុង បង្កើនវិស័យអេកូទេសចរណ៍និងបង្កើនការផលិតបាន៣ដងដោយសុវត្ថិភាព ដែលជាហេតុធ្វើឲ្យមានលក្ខណៈល្អប្រសើឡើងជាបន្តបន្ទាប់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា 


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #khmn #muyrealnews

                     ************

Post a Comment

0 Comments