គេហទំព័រ មួយរៀល

KHMN | យុវជនម្នាក់បានពាក់ព័ន្ធករណីឃាតកម្ម ដោយមានទារុណកម្ម និង រំលោភសេពសន្ថវ:



សៀមរាប:នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ។


បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការសំណង់ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀល ក្រុងខេត្តសៀមរាប ពាក់ព័ន្ធករណី: ឃាតកម្ម ដោយមានទារុណកម្ម អំពើឃោឃៅ រំលោភសេពសន្ថវ: និង អំពើលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សា កាលពីវេលាម៉ោង២១:៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ ត្រង់ចំណុចបន្ទប់ជួលក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។


ដំណើររឿងនៅវេលាម៉ោង ៨:២០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចទទួលសេចក្ដីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះថាជនរងគ្រោះ ឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ ស្រុកកំណើតភូមិចន្លោង ឃុំស្រង៉ែ ស្រុកសៀមរាបខេត្តសៀមរាប បានស្លាប់នៅក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើ។ 


ក្រោយទទួលបានព័ត៌មាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ ម៉េងអ៊ាងសហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត, កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក, កម្លាំងប៉ុស្ត៍នគរបាលដ្ឋបាលក្របីរៀល និងគ្រូពេទ្យជំនាញ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព និងកន្លែងកើតហេតុ កំណត់បានថាការស្លាប់របស់ជនរងគ្រោះខាងលើគឺមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានបន្តស្រាវជ្រាវស៊ើប អង្កេត រហូតកំណត់បានមុខសញ្ញាជាជនសង្ស័យខាងលើ និងនាំខ្លួនយកធ្វើការសាកសួរតែម្តង។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា : 

រូបគេជាជនដៃដល់តែម្នាក់ឯង ដែលធ្វើសកម្មភាពរំលោភសេន្ថវៈ និងសម្លាប់ទៅលើជនរងគ្រោះយកទ្រព្យសម្បត្តិ ។  


ជាក់ស្តែងកាល ពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រូបគេបានជិះកង់ឆ្វែលមើលជនរងគ្រោះ នៅចំណុចទីតាំងកន្លែងកើតហេតុខាងលើ លុះដល់ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០ និង០០នាទី រូបគេបានជិះកង់ចេញពីការដ្ឋានសំណង់ស្ថិតភូមិបឹង សង្កាត់ក្របីរៀល ក្រុងខេត្តសៀមរាប  ទៅទិញមីឆានិងប្រហិតចៀន នៅចំណុចផ្សារក្របីរៀល រួចជិះកង់សំដៅទៅផ្ទះជនរងគ្រោះ ពេលទៅដល់ខ្លួនឃើញជនរងគ្រោះអង្គុយនៅមុខផ្ទះម្នាក់ឯង  ចំណែកទ្វារផ្ទះគឺបើកចំហរ ពេលនោះរូបគេបានកាន់មីឆានិងប្រហិតចៀន ចូលអង្គុយហូបនៅក្នុងផ្ទះជនរងគ្រោះ តែជនរងគ្រោះមិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនផងដែរ។ 


នៅវេលាម៉ោង ២១និង៣០នាទី ពេលរូបគេហូបមីឆា និងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះដើរចូលទៅបន្ទប់ទឹកក្នុងផ្ទះដោយមានចំណង់រួមភេទ និងស្របពេលដែលយប់ស្ងាត់ផង ហើយជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ខ្លួនបានដើរទៅយកខ្សែរភ្លើងមានប្រវែងប្រហែល ១៥០សង់ទីម៉ែត្រ នៅលើតុក្បែគ្រែដេករបស់ជនរងគ្រោះ មកបត់ជាពីរហើយស្ទុះចូលតាមជនរងគ្រោះទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែខ្នងមកទ្វារ ដោយប្រើដៃទាំងពីររិតកជនរងគ្រោះនិងខ្សែរភ្លើងរហូតដល់សន្លប់  ហើយខ្លួនបានដើរទៅបិទទ្វារផ្ទះទ្វារកុំឲ្យអ្នកដ៏ទៃមើលឃើញ បន្ទាប់ពីបិទទ្វារមុខរួច  រូបគេយកដៃទាំងពីរ សូកចូលក្រោមក្លៀកជនរងគ្រោះទាំងសងខាងចាប់អូសរូបនាងទៅដាក់លើគ្រែ ក្បាលបែទៅទិសខាងលិច ជើងទៅទិសខាងកើត ហើយចាប់សំរ៉ាតខោអាវជនរងគ្រោះ ហើយស្រាតខោខ្លួនឯងត្រឹមជង្គង់ ធ្វើសកម្មភាព រំលោភសេពសន្ថវះ ប្រហែល ២ ទៅ ៣នាទី ទើបចេញទឹកកាមដាក់ចូលក្នុងប្រដាប់ភេទជនរគ្រោះ។ 


ដោយឃើញថាជនរងគ្រោះនៅមានដង្ហើម និងដៃជើងនៅតែអាចកំរើកបាន ហើយភ័យខ្លាច បែកការ ទើបរូបគេបានប្រើជើងខាងស្តាំងជាន់ និងកន្រ្តំ ទៅលើកជនរងគ្រោះខ្លាំងៗជាច្រើនជើង បណ្តាលឲ្យបាក់គ្រែទើបជនរងគ្រោះដាច់ខ្យល់ស្លាប់  ប៉ុន្តែមិនបានដឹងថាជនរងគ្រោះបាក់កនោះទេ។ 


បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយខ្លួនបានយកមានទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ក្រហម ផ្ទុកស៊ីមកាតលេខៈ ០៧៨ ៧៤០៤៣៧  និងបន្តទៅរើកកាយមើលក្នុងទូរ ឃើញកាបូបដៃមួយ ពណ៌ប្រផះ មានប្រាក់ ចំនួន ២ម៉ឺនរៀល និងបានយកម៉ូតូជនរងគ្រោះម៉ាកទ្រីមសង ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខៈ សៀមរាប 1Z:2423 បើកចេញដោយដៃម្ខាង និងដៃម្ខាងទៀតបណ្តើកង់ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ដែលខ្លួនស្នាក់នៅបណ្តោះអាសន្ន ប្រហែល ៥០ម៉ែត្រ ក៏សម្រេចចិត្តទុកម៉ូតូនោះចោលនៅចំណុចខ្ទមមួយក្បែផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម្យ៉ាងទៀតខ្លាច់បែករឿង។


បន្ទាប់ពីទុកម៉ូតូផ្លុងចោលហើយរូបគេបានជិះកង់ទៅដេកនៅការដ្ឋានធ្វើសំណង់ស្ថិតនៅភូមិបឹង សង្កាត់ ក្របីរៀល ក្រុងសៀមរាបខេត្តសៀមរាប ដោយយកទូរស័ព្ទជនរងគ្រោះទៅប្រើប្រាស់ផងដែរ លុះដល់វេលាម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ក៏ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។


វត្ថុតាងដកហូតបាន: ទូរស័ព្ទ ជនរងគ្រោះ ចំនួន ០១ ម៉ូតូជនរងគ្រោះ ០១គ្រឿង និង កង់របស់ជនសង្ស័យ ចំនួន ០១ ។


បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

 

✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕

 #khmn #muyrealnews

                     ៚************៚


Post a Comment

0 Comments