គេហទំព័រ មួយរៀល

Muyreal-News | ប្រទះឃើញយុវជនម្នាក់ ដេកស្លាប់ទាំងដៃជាប់ខ្នោះ សង្ស័យជាអំពើឃាតកម្ម ព្រួតគ្នាវាយប្លន់សម្លាប់យកម៉ូតូ



ស្ទឹងត្រែង៖ សេចក្ថីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ច កំពុងស៊ើបអង្កេត ក្រោយពីប្រទះឃើញយុវជនម្នាក់ដេកស្លាប់ ទាំងដៃជាប់ខ្នោះ នៅក្បែរចំណុចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ។


សមត្ថកិច្ច បានឱ្យដឹងថា សពយុវជនខាងលើនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ ថេន សុមិត្ត អាយុ១៩ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។


សាច់ញាតិរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ត្រួយចេក ចេញពីផ្ទះតាំងពីថ្ងៃទី១៦ កញ្ញា ពុំបានត្រឡប់ទៅផ្ទះវិញទេ ទើបនៅរសៀលថ្ងៃទី១៨ កញ្ញា ទទួលដំណឹងថា ស្លាប់ ។


ចំណែកម៉ូតូរបស់ជនរងគ្រោះជិះ ក៏រកពុំឃើញដែរ ។


សមត្ថកិច្ចបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា សមត្ថកិច្ចបានពិនិត្យសាកសព និងសង្កេតឃើញមានស្លាកស្នាមផុងលលាដ៍ក្បាលផ្នែកខាងក្រោយ និងបាក់កងក ។ 


ករណីនេះ សង្ស័យជាអំពើឃាតកម្ម ព្រួតគ្នាវាយប្លន់សម្លាប់យកម៉ូតូ ៕


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕

 #newsmuyreal #muyrealnews

                     ៚************៚

Post a Comment

0 Comments