Muyreal-News | ជនសង្ស័យបាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយពីគេចខ្លួនអស់រយៈពេល៣១ខែ​ មានវិដេអូ



ភ្នំពេញ៖ ជនដៃដល់បាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយក្រោយពីគេចខ្លួនអស់រយៈពេល ០២ឆ្នាំ ០៧ខែ 

  

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។


ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការជាមួយលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ចុះទៅជួបប្រជុំជាមួយភាគីតម្រួតថៃ  


ដោយមានកិច្ចសហប្រតិបត្តិការល្អពីភាគីតម្រួតថៃ ទើបនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង១៦រសៀល កម្លាំងតម្រួតថៃបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត នៅក្នុងទឹកដីខេត្តចន្ទបុរី ប្រទេសថៃ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤១៨ គ១.. ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ របស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ 


គួររលឹកផងដែរថា នៅវេលាម៉ោង១៩និង៤៥នាទី នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ជនសង្ស័យ ឈ្មោះ យឺន វ៉ាន់ដេត បានឈ្លោះប្រកែកគ្នាជាមួយគូរដណ្តឹងឈ្មោះ ស៊ុន ឌីណា  អាយុ ២៦ឆ្នាំ  ជានិសិ្សតពេទ្យបញ្ចប់សញ្ញាបត្របរិញ្ញាផ្នែកឡាបូ និងប្រកបមុខររបរ លក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុលេខH-03 ផ្លូវលំ (ក្នុងបុរីរំចេកអូដឹមសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយសាររឿងប្រចន្ទ ហើយក៏មានការផ្ទុះអាវុធមួយគ្រាប់បណ្តាលឲ្យចំថ្ពាល់ខាងឆ្វេងធ្លាយមកកញ្ចឹងក  


លុះដល់វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបីជនរងគ្រោះចេញមកខាងក្រៅបន្ទប់ ហើយបានហៅកង់បីឥណ្ឌាដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែដោយសភាពរបួសធ្ងន់ពេកជនរងគ្រោះត្រូវស្លាប់នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យ  


ជនសង្ស័យក៏បានរត់គេចខ្លួនទៅប្រទេសថៃរហូតដល់ពេលឃាត់ខ្លួននេះតែម្ដង 


បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ស្អែក ដើម្បីផ្តន្ទាទោសតាមច្បាប់ 


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments