គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | កាប់ប្លន់យកម៉ូតូលោក ចាងហ្វាង វណ្ណ សំរេច នៅស្រុកបាទី ឥឡូវចាប់បាននៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.!!



ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង០៧ :០០ នាទី លោកវីរៈសេនីយ៍ឯក ឃុត  សុផលនគរបាលស្រុកសំរោងទង បានទទួលបណ្តឹងតាមទូរស័ព្ទពី ឈ្មោះ វណ្ណ សំរេច ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀងខណ្ឌសែនសុខ រាជធានីភ្នំពេញ រាយការណ៍ថា កាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង២១:២០ នាទី មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ ជិះម៉ូតូ០១ គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវកាប់ប្លន់យកម៉ូតូរបស់ខ្លួន០១ គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JL- 5038 (មានភ្ជាប់ប្រព័ន្ធGPS) នៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួនតាមប្រព័ន្ធGPS មកដល់ចំណុចផ្សារសាមគ្គី ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 


នៅម៉ោង០៩:០០ នាទី ថ្ងៃដដែល កម្លាំងអធិការស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដូចខាងក្រោម៖

ទី១ឈ្មោះ ហេង វ៉ាន់ណេត ភេទប្រុស អាយុ២២ ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ទី២ឈ្មោះ ចឺម រក្សា ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដោយដកហូតវត្ថុតាង ម៉ូតូ០១ គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ជារបស់ជនរងគ្រោះ។ 


នៅម៉ោង១១:១០ នាទី ថ្ងៃដដែលកម្លាំងស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលស្រុកគងពិសី បានបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ យឿង បូណា ភេទប្រុស អាយុ២២ ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅចំណុចផ្ទះសំណាក់ នាគមាស សៀវម៉ីញ នៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង ដកហូតវត្ថុតាងមានដាវចំនួន០១និងម៉ូតូ០១ គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IH- 4999 ជារបស់ជនសង្ស័យ។


ក្នុងករណី ចុះបង្ក្រាប ក្រុមចោរប្លន់ខាងលើនេះសមត្ថកិច្ច បានសហការគ្នាចំនួន០៣ ខេត្ត គឺខេត្តតាកែវ លោកវីរៈសេនីយ៍ឯក ឆាយកែវមុន្នី អធិការស្រុកបាទី ខេត្តកណ្ដាល លោកអធិការស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ លោកវីរៈសេនីយ៍ឯក ឃុត សុផលអធិការស្រុកសំរោងទង។


និងមានកិច្ចការសហការយ៉ាងស្អិតរហូត ពីសមត្ថកិច្ច

ទាំងអស់ ទើបឈានដល់ចាប់បាន ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ នៅត្រង់ចំណុចផ្សារសាមគ្គី ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋ ជាអាជីវករ លក់នៅក្នុងផ្សារនោះផងដែរ។


ករណីខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។


ជាចុងក្រោយ លោកវរសេនីយ៍ឯក ឃុត សុផល បានសំណូមពរ ដល់ប្រជាពលរដ្ឋ ទាំងអស់ សុំដាក់ GPS គ្រប់យានជំនិះ របស់ខ្លួនដើម្បីងាយស្រួល កំណត់ទីតាំង នៅពេលដែលមាន ករណីអ្វីកើតឡើង។


ក្រោយពីការសាកសួរ ក្រុមជនសង្ស័យខាងលើរួច លោកវរសេនីយ៍ឯក ឃុត សុផល ក៏បានប្រគល់ ម៉ូតូ ជូនដល់ លោក វណ្ណសំរេចដែលជាជនរងគ្រោះវិញ៕


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments