(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងចាក់កន្ទុយលេខ ឆ្នោតកោស បានចំនួន៧ទីតាំង ដោយឃាត់ខ្លួនមនុស្ស១១នាក់(ប្រុស៥នាក់ ស្រី៦នាក់) និងដកហូតសម្ភារមួយចំនួន។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប្រតិបត្តិការទាំង៧ទីតាំងរួមមាន៖
ទី១៖ នៅសង្កាត់បឹងកេងកង៣ មានចំនួន០៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន៣នាក់ (ស្រី០១នាក់)។
ទី២៖ នៅសង្កាត់បឹងកេងកង២ មានចំនួន៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន០៦នាក់ (ស្រី០៣នាក់)។
ទី៣៖ នៅសង្កាត់ទំនប់ទឹក មានចំនួន០១ទីតាំង ឃាត់មនុស្សចំនួន០២នាក់។
ចំពោះជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕
✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments