(ខេត្តសៀមរាប)៖ នារសៀលថ្ងៃទី៥ ខែកញ្ញានេះ គេឃើញមានក្មេងស្រីមួយរូបទួញសោកយំបោកខ្លួនក្រាញ់ននៀកមិនព្រមចាកចេញពីដីចំការលោក ខឹម វាសនា ទោះបីជាសាច់ញាតិអង្វកនាងយ៉ាងណាក៏ដោយ។ជាមួយគ្នានោះ គិតត្រឹមរសៀលម៉ោង៤នេះនៅមានមនុស្សប្រមាណជិត១ពាន់នាក់ដែលជាសមាជិករបស់បក្សជួងមិនព្រមចាកចេញពីដីចំការរបស់លោក ខឹម វាសនាឡើយ។
ទន្ទឹមនឹងនោះ គិតត្រឹមវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែកញ្ញានេះសមត្ថកិច្ចខេត្តសៀមរាបបានថ្លែងឱ្យដឹងថា មានពលរដ្ឋចំនួន៨៦នាក់ដែលជាសាច់ញាតិរបស់មនុស្សដែលកំពុងស្នាក់នៅក្នុងដីចំការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានសុំអន្តរាគមន៍ឱ្យជួយយកសាច់ញាតិចេញពីចំការរបស់មេបក្សដែលតាំងខ្លួនជាព្រហ្ម។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានដឹកនាំកម្លាំងចូលទៅក្នុងដីចំការរបស់លោក ខឹម វាសនា បានមានប្រសាសន៍ឱ្យដឹងថា សមត្ថកិច្ចទទួលបានការសុំពីពលរដ្ឋចំនួន៨៦នាក់មកពីបណ្តាខេត្តផ្សេងៗ សុំអន្តរាគមន៍ពីសមត្ថកិច្ចឱ្យជួយយកកូនចៅ ប្រពន្ធកូនសរុបចំនួន១៨៣នាក់ ក្នុងនោះមានអនីតិជនចំនួន៧៥នាក់ ចេញពីដីចំការរបស់លោក ខឹម វាសនា។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឱ្យដឹងថា មានពលរដ្ឋជាច្រើនបានបន្តចាកចេញពីដីចំការរបស់លោក ខឹមវាសនា នាថ្ងៃទី៥ ខែកញ្ញានេះ ខណៈសមត្ថកិច្ចកំពុងបន្តស្រង់ស្ថិតិអ្នកនៅក្នុងចំការបន្ថែមទៀត។
សូមបញ្ជាក់ថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបធ្លាប់បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃទី៣០ខែសីហា ថា «សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថានឹងមានការពន្យារពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ។
រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបិយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត»។
រដ្ឋបាលខេត្តសៀមរាបបានកំណត់យកថ្ងៃទី៥ ខែកញ្ញានេះ ជាថ្ងៃឱសាទវាទនៃការបញ្ឈប់ការជួបជុំនៅដីចំការរបស់លោកខឹមវាសនា មេបក្សជួង។
គួររម្លឹកថាលោក ខឹម វាសនា បានប្រកាសកៀងគសមាជិកសមាជិកា និងពលរដ្ឋនានាពីតាមបណ្តាខេត្តទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួនក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។
កន្លងមកអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជាង១ម៉ឺន៥ពាន់នាក់។រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ការជួបជុំនោះពុំបានសុំកិច្ចសហការ និងពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។
ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការបោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរាជាដើម៕
✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments