Muyreal-News | ខ្មាន់កាំភ្លើងម្នាក់ខឹងប្រពន្ធផ្ទះអាវុធតាមដងផ្លូវត្រូវនគរបាលស្រុកអង្គស្នួលឃាត់ខ្លួននិងបានដកហូតវត្ថតាងមួយចំនួន



(ខេត្តកណ្តាល) ជនសង្ស័យម្នាក់(ខ្មាន់កាំភ្កើង)ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាវេលាម៉ោង ១៤និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។


ជនរងគ្រោះមានចំនួន ០២នាក់៖

-ឈ្មោះ សួង បូនិច ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ(ម្ចាស់រថយន្តកាមរីបាឡែន)

-ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ម្ចាស់រថយន្តហាយឡែនឌ័រ

ដោយឡែកជនសង្ស័យម្បាក់ឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅ ថាច (មានសារធាតុញឿនភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកព័ត៌មាននៅអង្គភាព"សង្គមអភិវឌ្ឍន៍"មានទីលំនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួន)

វត្ថុតាងចាប់យករួមមាន៖

-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សំបក កាទូសចំនួន០២។

-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍ ០១ និងលិខិតបញ្ជាបេសកម្ម ០១។

-កាបូបស្ពាយសម្រាប់អាវុធ ០១ កូនសោឡានលុចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើងចំនួន០២។

-ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621

-ផល់ប៉ះពាល់ខូចខាតរថយន្តម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វាមុខ ខាងស្ដាំ០១គ្រាប់។

-រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពល់មុខខាងឆ្វេង ០១គ្រាប់។


តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកើតហេតុផ្នែកជំនាញបានទទួលព័ត៌មានពីប៉ុស្ដិ៍នគរបាលបែកចានថាមានមុខសញ្ញាមានឈ្មោះដូចខាងលើបានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លីមួយដើមបាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤។


ក្រោយពីទទួលបានព័ត៌មានកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍បានតាមស្ទាក់ឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួនាំបន្តតាមនីតិវិធី។


តាមចម្លើយសារភាពថា ខ្លួនបានបាញ់ ចំនួន ០៤គ្រាប់ ត្រូវរថយន្ត ០៣គ្រាប់ មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញជាច្រើនគ្រាប់។


មូលហេតុខឹងប្រពន្ធ(បឋម)ជំនាញកំពង់បន្តនីតិវិធី៕


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments