គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | បីសង្កាត់ចុះរដ្ឋបាលត្រួតពិនិត្យទីតាំងលេងល្បែងស៊ីសងនិងដកហូតសម្ភារៈបើកល្បែងសុីសង



សកម្មភាពចុះបង្ក្រាបល្បែងសុីសងគ្រប់បរភេទនៅតែបន្ត​ 

នៅវេលាម៉ោង  ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីទទួលបទបញ្ជារបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ផ្តល់ជូនគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ សង្កាត់ច្រាំងចំរេះទី២​ សង្កាត់គីឡូម៉ែត្រលេខ៦​ ចុះរដ្ឋបាលត្រួតពិនិត្យទីតាំងលេងល្បែងស៊ីសងនិងដកហូតសម្ភារៈបើកល្បែងសុីសង​ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ និងមានការចូលរួមរួមមាន​ ចៅសង្កាត់ទួលសង្កែទី១ ចៅសង្កាត់ច្រាំងចំរេះទី២​ និងចៅសង្កាត់គីឡូម៉ែត្រលេេខ៦​ រួមនឹងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់​ បានចុះរដ្ឋបាលត្រួតពិនិត្យទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងភូមិ 


®ជាលទ្ធផលការចុះត្រួតពិនិត្យទីតាំងល្បែងឆ្នោតឡូតូ និងបានចុះដកហូតសម្ភារៈជាក់ស្តែង និងធ្វើកំណត់ហេតុជាមួយម្ចាស់ផ្ទះជួលមិនអនុញ្ញាតិឲ្យបើកល្បែងឆ្នោតឡូតូបន្តទៀតឡើយ ចំនួន ០២ទីតាំង ដូចខាងក្រោម:

ស្ថិតនៅផ្ទះលេខ៩០៧ ផ្លូវលេខ៦២ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ និងបានដកហូតជាក់ស្តែងសម្ភារៈរួមមាន កុំព្យូទ័រចំនួន ០១ ទូរទស្សន៍ចំនួន ០១  តុចំនួន ០១ (អ្នកបើកឆ្នោតឡូតូមិននៅទេនៅតែម្ចាស់ផ្ទះជួល 

ស្ថិតនៅផ្ទះជួលដីឡូត៍លេខ២០០ អតីតផ្លូវរថភ្លើង ក្រុមទី២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ និងបានដកហូតជាក់ស្តែងសម្ភារៈរួមមាន ម៉ូនីទ័រ ០១ ទូរទស្សន៍ចំនួន ០១ ដុំ Wi-Fiចំនួន ០១ Laptopចំនួន ០១ តុចំនួន ០១ ( ទាំងបើកឆ្នោតឡូតូ និងម្ចាស់ដីឡូត៍មិននៅទេ

-នៅចំណុចផ្ទះលេខ៤៦៧ជ​ ផ្លូវខាងសារិន​ ក្រុមទី០៥​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ 


គណៈបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ​ សហការជាមួយសាលាខណ្ឌ​ បានធ្វើការបង្រ្កាបល្បែងស៊ីសងខុសច្បាប់សរុបបានចំនួន០១ទីតាំង ដែលក្នុងនោះដកសំភារៈ

-​ ទូរទស្សន៍​ ០១គ្រឿង

-​ កុំព្យូទ័រ​ ០១គ្រឿង

-​ តុ​ ០១

©បានបន្តចុះសួរនាំជាមួយតំណាងរដ្ឋបាលខុនដូរស្កាយទ្រី សូមឲ្យចូលរួមសហការជាមួយអាជ្ញាធរខណ្ឌនិងសង្កាត់ដើម្បីទប់ស្កាត់មិនឲ្យមានបើកល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាពឡើយ ហើយប្រសិនបើមានករណីល្បែងស៊ីសងខុសច្បាប់ ត្រូវរាយការណ៍ជូនមកអាជ្ញាធរខណ្ឌនិងសង្កាត់ (បានធ្វើកំណត់ហេតុជាមួយតំណាងរដ្ឋបាលខុនដូរស្លាយទ្រីស្ថិតនៅការិយាល័យស្កាយទ្រី ផ្លូវលេខ១០៥ ក្រុមទី៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ 


• កម្លាំងប្រតិបត្តិការចុះរដ្ឋបាលត្រួតពិនិត្យ និងដកហូតសម្ភារៈបើកល្បែងឆ្នោតឡូតូ៨៨៨៨ និងល្បែងស៊ីសងខុសច្បាប់ បានបញ្ចប់ត្រឹមម៉ោង ១០ និង៣៥នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល 


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments