គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោយមានអនុក្រឹត្យនិងប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាដាច់ខាតឲ្យអាជ្ញាធររាជធានី ខេត្ត ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។
ភ្លាមៗនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ពាក់ព័ន្ធនិងការ ការពារសន្តិសុខ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ មានប្រសាសន៍ថាអាជ្ញាធរខណ្ឌនីមួយៗ មិនត្រូវបិទបាំងទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ណាមួយទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីក្រុមការងារចម្រុះបានឃើញ និងចុះបង្ក្រាបបាន គឺអភិបាលខណ្ឌនោះត្រូវទទួលខុសត្រូវ។
ឯកឧត្តមបានបន្តថា ក្រុមការងាររបស់សាលារាជធានីភ្នំពេញ ពេលចុះបង្ក្រាបនៅខណ្ឌណាមួយមិនឲ្យអភិបាលខណ្ឌចុះបង្ក្រាបជាមួយទេ ដោយខណ្ឌនោះត្រូវទទួលខុសត្រូវផងដែរ ហើយឯកឧត្តមនឹងស្នើប្រមុខរាជរដ្ឋាភិបាលឲ្យដកតំណែងអភិបាលខណ្ឌនោះមិនលើកលែងឡើយ ។
ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ខណ្ឌនីមួយៗពិតជាបានដឹង នូវអ្វីដែលខុសច្បាប់ ចំពោះការបើកល្បែងស៊ីសងក្នុងខណ្ឌរបស់ខ្លួន។
ចំពោះអ្នកមានច្បាប់អនុញ្ញាត ត្រូវមានទីតាំងច្បាស់លាស់ មិនត្រូវចេះតែដាក់គ្រប់កន្លែងនោះទេ ហើយបើឃើញមានទីតាំងល្បែងក្នុងផ្សារណាមួយ ដូចល្បែងឆ្នោតជាដើម គឺត្រូវដកប្រធានផ្សារនោះចេញ ។
មួយវិញទៀត ត្រូវពិនិត្យទីតាំងការធ្វើអាជីវកម្មបញ្ចាំសេវាទទួលប្រាតិភោគដោយអនុប្បទាន ( ទទួលបញ្ចាំ ) ដែលគ្មានច្បាប់អនុញ្ញាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវបិទទាំងអស់ ។
ជាមួយនេះ ឯកឧត្តម ឃួង ស្រេង បានជំរុញដល់អាជ្ញាធរខណ្ឌទាំងអស់ ត្រូវអនុវត្តឲ្យបានតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងនេះ៕
✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments