គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យស្រាវជ្រាវករណីនគរបាលចរាចរណ៍នៅរង្វង់មូលគួចកាណុង ដែលដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យ



(ភ្នំពេញ) លោកឧត្តមសេនីយ៍ឯក  ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវករណីមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់គួចកាណុង ដែលផាកពិន័យប្រជាពលរដ្ឋ ហើយគាត់គ្មានលុយ តែបែរជាមន្ដ្រីនគរបាលនៅគោលដៅនោះ ដឹកម្ចាស់ម៉ូតូដើម្បីយកទូរស័ព្ទទៅបញ្ចាំដើម្បីបានលុយមកបង់ប្រាក់ផាកពិន័យ។


លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយទទួលបានព័ត៌មាន ពាក់ព័ន្ធនគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលគួចកាណុង ដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យនោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវលើករណីនេះ។


លោកវរសេនីយ៍ សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ជារួមឯកឧត្តមស្នងការគាត់មិនដែលលើកលែងហើយក៏មិនដែលអនុគ្រោះឲ្យមន្ដ្រីអនុវត្តខុសរបៀបនេះឡើយ ឲ្យតែខុសយើងត្រូវអនុវត្តតាមវិន័យ ខុសយើងត្រូវតែដាក់ពិន័យ ប៉ុន្ដែបើមន្ដ្រីធ្វើល្អ យើងតែងតែមានការលើកសរសើរផ្ដល់ឋានន្ដរស័ក្ដិ និងតួនាទីជាដើម តែបើខុសយើងត្រូវតែអនុវត្តវិន័យកងកម្លាំង»


អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា ជុំវិញករណីនេះមន្ដ្រីនគរបាលជំនាញ កំពុងស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីទៅចង្អុលបង្ហាញផ្ទាល់នៅគោលដៅដែលគាត់ត្រូវបានផាកពិន័យ ជាពិសេសមន្ដ្រីនគរបាលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យតែម្ដង។


គួរជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានហេតុការណ៍នគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។


ប៉ុន្ដែអ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ៤៥០០ រៀលទេនៅក្នុងហោប៉ៅ។ ដោយខ្លួនកំពុងដឹកឥវ៉ាន់ដើម្បីដាក់ជូនភ្ញៀវនោះ ហើយខ្លាចមិនទាន់ពេល ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទមួយនេះ ចឹងមានតែយកទៅដាក់បញ្ចាំ។ដំណោះស្រាយនេះ ក៏ត្រូវបាននគរបាលចរាចរណ៍ឯកភាព ហើយក៏ដឹកតាមម៉ូតូ នាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន៦ម៉ឺនរៀល រួចក៏ដកលុយ៥ម៉ឺនរៀលឲ្យប៉ូលិស និងទុក១ម៉ឺននៅក្នុងខ្លួន។


រឿងរ៉ាវនេះបានបន្សល់នូវការងឿងឆ្ងល់យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម Facebook ដោយប្រជាពលរដ្ឋម្នាក់ៗ បានបង្ហាញនូវការហួសចិត្ត និងមិននឹកស្មានថា ការអនុវត្តច្បាប់ចរាចរណ៍របស់មន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់មូលគួចកាណុងម៉ឺងម៉ាត់ដល់ថ្នាក់នេះ រហូតនាំអ្នកដែលត្រូវផាកពិន័យ ដើម្បីបញ្ចាំទូរស័ព្ទ ហើយយកលុយមកបង់ប្រាក់ពិន័យដែលមិនបានពាក់គន្លឹះមួកសុវត្ថិភាព។


នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក  ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែអបរំ និងណែនាំជាប្រចាំឲ្យកងកម្លាំងនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់ដោយមានភាពម៉ឺងម៉ាត់ តែទន់ភ្លន់ជាមួយប្រជាជន ដោយភ្ជាប់ជាមួយការអប់រំណែនាំផងដែរ៕


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************


Post a Comment

0 Comments