Muyreal-News | ករណីលង់ទឹកនៅចំណុចទំនប់ធារាសាស្រ្តអូរលើដែលទឹកកំពុងហូរខ្លាំងនៅឃុំស្រើង



      (កំពង់ធំ) តាមការរៀបរាប់ពីសមត្ថកិច្ចនៅប៉ុស្តិ៍រដ្ឋបាល ឃុំស្រើង ស្រុកប្រាសាទសំបូរ បានឲ្យដឹងថា  នៅវេលាម៉ោង១៥និង២០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីមនុស្សលង់ទឹក (រកមិនទាន់ឃើញនៅចំណុចទំនប់ធារាសាស្រ្តអូរលើ ខាងជើងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ 


តាមការរៀបរាប់បានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់បានជិះម៉ូតូពណ៌ខ្មៅមួយគ្រឿង ម៉ាកហុងដាC១២៥ដែលមានស្លាកលេខ កំពង់ធំ១Q៤៧៤២ 

ពេលមកដល់កន្លែងកើតហេតុ អ្នកទាំងពីរជិះម៉ូតូឆ្លងកាត់ ធារាសាស្ត្រដែលទឹកកំពុងហូរខ្លាំង បាននាំយកទាំងម៉ូតូទាំងមនុស្ស តែត្រូវបានជួយសង្គ្រោះបុរសម្នាក់ទាន់ពេលវេលា និងម៉ូតូ ចំណែកនារី មិនទាន់រកឃើញនៅឡើយទេ។


  សមត្ថកិច្ចបានបញ្ជាក់ទៀតថាបុរសដែលជួយសង្គ្រោះបានមានឈ្មោះ សុខ នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រើងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានជួយសង្គ្រោះទាន់ពេលវេលា។ 


ចំណែកឯនារីរងគ្រោះមានឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំមិនទាន់រកឃើញសពនៅឡើយទេ។ 


សមត្ថកិច្ចនិងក្រុមសាច់ញាតិកំពុងតែព្យាយាមរកសពនារីដែលកំពុងលង់ទឹកនេះ បន្តទៀត។

  

       សូមបញ្ជាក់ៈ រហូតមកដល់ម៉ោង១៧និង២៥នាទីនេះ មិនទាន់រកឃើញសពនារីរងគ្រោះនៅឡើយទេ។


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments