Muyreal -News

Muyreal -News
Muyreal -News

Muyreal-News | ឯកឧត្តម ឃ្លាំងហួត បន្តឆែកហាងបញ្ចាំនិងឃ្លាំងស្តុកម៉ូតូបញ្ចាំនៅថ្ងៃទី៦



យោងតាមស្មារតីអង្គប្រជុំនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ​ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ ឯកឧត្តម​ ឃ្លាំង​ ហួត​ ដោយមានការចូលរួមពី​ ឯកឧត្តម​ ជា​ ពិសី​ អភិបាលខណ្ឌទួលគោក​ លោកព្រះរាជអាជ្ញារង​ លោកក្រឡាបញ្ជី​  លោកអធិការ​ លោកមេបញ្ជាការ​  លោកប្រធានមន្ទីរហិរញ្ញវត្ថុ​ លោកប្រធានមន្ទីរពានិជ្ជកម្ម​ ប្រធានសាខាពន្ធដាខណ្ឌទួលគោក​ និងអាជ្ញាធរសង្កាត់​-ភូមិ​ បានបេីកយុទ្ធនាការបោសសម្អាត​ ឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ​) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រយៈពេល៥ថ្ងៃ​ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២២​ សម្រេចបានលទ្ធផល​ ដូចខាងក្រោម​ 

-មនុស្ស៩នាក់ត្រូវបានឃុំខ្លួនបណ្តោះអសន្ន

-បានចុះបង្ក្រាបចំនួន​ ១៣ទីតាំង

-​បានដកហូតម៉ូតូសរុបចំនួន​ ,១១៣​ គ្រឿង

-​បានដកហូតរថយន្តសរុបចំនួន​ ១៤​ គ្រឿង

-​បានដកហូតPassappសរុបចំនួន​ ១២​ គ្រឿង

-​បានដកហូតកង់បីសរុបចំនួន​ ០៩​ គ្រឿង។ 


ក្រុមការងារបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញសរុបចំនួន​ ១០​ គ្រឿង។ 


នារសៀលថ្ងៃអង្គារ ០២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងដាក់វិធានការបន្ត ឈានដល់ការលុបបំបាត់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅរាជធានីភ្នំពេញ 


នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឃ្លាំង ហួត បន្តឆែកឃ្លាំងស្តុកម៉ូតូបញ្ចាំនៅខាងក្រោយអធិការនរគបាលខណ្ឌទួលគោក មួយកន្លែង ផ្លូវ៣២៤ សង្កាត់បឹងសាឡាង រកឃើញម៉ូតូចំនួន ៤៥ គ្រឿង ដោយម្ចាស់ទីតាំងមិនចូលរួមសហការក្រុមការងារសម្រេចកាត់សោរចូលតែម្តង 


បន្តមកទៀតនៅម៉ោង១១និង៣០នាទីថ្ងៃខែឆ្នាំដដែល ចុះត្រួតពិនិត្យហាងបញ្ចាំយ៉ីហោ ហុក រ៉ាស៉ីង ផ្ទះលេខ៣៥បេ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលស្តុកម៉ូតូនៅជាន់ទី២ និងឃ្លាំងស្តុកជាប់ផ្ទះខាងលិច កំពុងត្រួតពិនិត្យ 


ចំពោះបងប្អូនណាដែលបានបាត់ម៉ូតូ​ ហេីយរកមិនទាន់ឃេីញ​ ​សូមកុំទាន់អស់សង្ឃឹម​ ក្រុមការងារនឹងខិតខំប្រឹងប្រែងស្វែងរកបន្តទៀត។ 


ជាមួយគ្នានេះ​ ឯកឧត្តមសូមអំពាវនាវដល់អ្នករកសុីខុសច្បាប់ទាំងឡាយ​ សូមកែខ្លួនត្រឡប់មករកសុីទទួលទានដោយសុចរិតវិញ​ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រដល់ប្រតិបត្តិការនេះ​ និងចូលរួមសហការផ្ដល់ព័ត៌មានដល់យេីងខ្ញុំ


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments