នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ យ៉ាងហោចណាស់មនុស្សជិត២០នាក់ និងម៉ូតូ៦គ្រឿង ត្រូវបានធ្លាក់ទឹក ក្នុងហេតុការណ៍លិចទូកដនៅស្ពានអូងគោ ស្រុកកោះសុទិន្ទ ខេត្តកំពង់ចាម ។
នៅក្នុងនោះមនុស្សជាច្រើននាក់ត្រូវបានជួយសង្គ្រោះ នៅឡើយតែក្មេងស្រីវ័យ១២ឆ្នាំម្នាក់ មិនទាន់ស្វែងរកឃើញនោះទេ ។
តាមការឲ្យដឹងពីចៅអធិការវត្តបានអោយដឹងថា ខ្មែរឥស្លាមជំនាញខាងមុជទឹកជាច្រើននាក់បានព្យាយាមសង្គ្រោះ និងស្វែងរក ប៉ុន្តែស្រាប់មានហេតុភេទចម្លែកបានកើតឡើង ខ្សែអ៊ុកស៉ីសែនរបស់ពួកអ្នកមុជទឹកស្វែងរក ត្រូវបានដាច់ទាំងអស់ ដែលធ្វើអោយ ក្រុមអ្នកមុជទឹក មានការភ័យខ្លាច នាំគ្នាទៅវិញអស់ ។
គួរបញ្ជាក់ផងដែរថា មុនពេលដាច់ខ្សែ មានការរលត់ម៉ាស៉ីនបូមខ្យល់ អ៊ុកស៉ីសែនម្តងមកហើយ ចំណែកព្រះសង្ឃបានរៀបចំពិធីសែន និងសូត្រធម៌រយៈពេលជាង២ម៉ោង ស្រាប់តែម៉ាស៉ីនដំណើរការវិញ ។
បច្ចុប្បន្នក្រុមអ្នកមុជទឹកស្វែងរក បានសន្និដ្ឋានថា ក្មេងស្រីវ័យ១២ឆ្នាំ ដែលបានលិចក្នុងទឹកនោះ គ្មានសង្ឃឹមថាមានជីវិតរស់នោះទេហើយពួកគេនឹងស្វែងរកបន្ត នៅព្រឹកស្អែកទៀត ៕
✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments