នៅយប់ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ជា ខេមា អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ, លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ចាការកងរាជវុធហ្ថតខណ្ឌដូនពេញ បានចុះទីតាំងសង្ស័យលបលួចលេងល្បែងស៉ីសងខុសច្បាប់ និងហាងកុងស៉ីបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ឃើញថាមិនមានការលបលួចបើកឡើយ និងបានចុះបង្ក្រាបជាក់ស្តែងល្បែងសុីសង (ឆ្នោតកន្ទុយលេខវៀតណាម) នៅចំណុចតូបគ្មានផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនអ្នកកត់ឆ្នោតចំនួន០១នាក់ ឈ្មោះ ម៉ៅ វិរ: ភេទប្រុស អាយុ ៣១ឆ្នំា ជនជាតិខ្មែរ ស្នាក់នៅតូបជួលគ្មានលេខ ផ្លូវលេខ៥ ភូមិ៦សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ក្តាខៀនចំនួន ០១ ក្រដាសកត់ឆ្នោតនឹងក្រដាសគិតលុយ តុចំនួន០២ កៅអីចំនួន១០ កង្ហាចំនួន០១គ្រឿង ម៉ាសុីន ចំនួន០១គ្រឿងតូច ត្រាចុះថ្ងៃខែ ចំនួន០១ នឹងលុយចំនួន ៣៦៧០០០៛(សាមសិបប្រាំមួយមុឺនប្រាំពីរពាន់គត់)ក្រោយធ្វើកំណត់ហេតុរួចទីតាំងត្រូវបានបិទ៕
✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments