យោងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ។
នាថ្ងៃចន្ទ ៩ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង១០នាទីរសៀល ដោយមានការសម្របសម្រួលពី លោក លឹម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តមឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ព្រមទាំងមានការសហការពី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ ឯកឧត្តម ជា ពិសី ជាប្រធាន និងជាអភិបាលខណ្ឌទួលគោក និងមានការចូលរួមពី លោកក្រឡាបញ្ជី បានចុះត្រួតពិនិត្យទីតាំងបញ្ចាំខុសច្បាប់ ចំនួន ០៣ កន្លែង ស្ថិតនៅផ្ទះលេខ១០B ១១B និង១០D ផ្លូវលេខ១៨៦ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមពី លោកអភិបាលរងខណ្ឌ លោកអធិការ-អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ លោកនាយនគរបាលប៉ុស្តិ៍សង្កាត់ទឹកល្អក់ទី៣ និងមេភូមិផងដែរ ។
ជាចុងក្រោយ ថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៧ និង២០នាទី កម្លាំងចម្រុះ បានត្រួតពិនិត្យចប់សព្វគ្រប់អស់ហើយ និងបានសម្រេចបិទឃ្លុំបេទីតាំងទាំង៣ខាងលើជាបណ្ដោះអាសន្ន៕
✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments