គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម



រាជធានីភ្នំពេញ  កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនបុរសម្នាក់ជាមេខ្យល់ និង នារីរងគ្រោះចំនួន ០៤នាក់ ក្នុងនោះមានអនីតិជនចំនួន០២នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។


ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក  ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងលោក វរសេនីយ៍ទោ ហាក់ លីនាយរងការិយាល័យ បានធ្វើការឃាត់បុរសម្នាកជាអ្នកគ្រប់គ្រងនិងនារីរងគ្រោះ ក្មេងៗចំនួន០៤នាក់ នៅវេលាម៉ោង០៩ យប់ថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០២២ ចំណុចហាងម៉ាស្សាយីហោ«សម្រស់ម្ល៉េះ» ស្ថិតនៅផ្ទះលេខ៣៥ ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។


តាមប្រភពបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ«សម្រស់ម្ល៉េះ» មានថៅកែប្រុសម្នាក់គឺជាអ្នកមើលការខុសត្រូវ នៅក្នុងហាងនេះមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៤នាក់ សង្ស័យអនីតិជន ០២នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន០២បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០ទៅ ២៥ហើយលុយដែលបានមកពីការ រួមភេទ គឺថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ  ប្រភពដដែលបានឲ្យដឹងថា ហាងម៉ាស្សានេះបើក ដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៨ព្រឹក រហូតដល់ យប់អាធ្រាតទើបបិទទ្វារ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន០២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង ១០យប់ 


ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនបុរសមេការ ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាម នីតិវិធី។ 


ចំណែកនារីរងគ្រោះទាំង០៤នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាចធានីភ្នំពេញធ្វើការអប់រំ៕


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments