ថ្ងៃទី២ នៃកិច្ចប្រតិបត្តិបង្ក្រាបកន្លែងដាក់បញ្ចាំ (កុងស៉ី) នៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំនៃការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ក្នុងខណ្ឌទួលគោក រកឃើញកុងស៉ីខុសច្បាប់ ០៦ កន្លែង និងឃាត់ម៉ូតូ ៣១៦ គ្រឿង មិនមានភាពប្រក្រតី ព្រមទាំងបិទទីតាំងបើកលេងល្បែងចំនួន ២៣ កន្លែង
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជា និងប្រគល់ភារកិច្ចជូនឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសហការពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដែលដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក រួមទាំងមានកិច្ចសម្របសម្រួលពីលោកលឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ង៉ែត សារ៉េត ជាក្រឡាបញ្ជីអមផង ព្រមទាំងកម្លាំងប្រតិបត្តិការចម្រុះ សរុប ១១០នាក់ បានចុះបង្ក្រាប និងឆេកឆេរទីតាំងនៅ ដូចខាងក្រោម៖
- បានចុះបង្ក្រាបទីតាំងអាជីវកម្មទទួលបញ្ចាំគ្មានច្បាប់អនុញ្ញាតចំនួន ៣ទីតាំង ឃាត់ខ្លួន ៥នាក់ និងដកហូតម៉ូតូ ២២២គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
- បន្តចុះឆេកឆេរត្រួតពិនិត្យទីតាំងទទួលបញ្ចាំ បាន ៧ទីតាំងបន្ថែមទៀត ជាលទ្ធផល បានឆែកឆេរពិនិត្យ ចំនួន ៣ទីតាំង ក្នុងនោះរកឃើញ ម៉ូតូទទួលបញ្ចាំមិនប្រក្រតី ចំនួន ៩៤គ្រឿង កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំពោះ ៤ទីតាំងទៀត ដែលមិនទាន់បានឆែកឆេរពិនិត្យរកឯកសារពាក់ព័ន្ធនឹងទ្រព្យបញ្ចាំនោះ បានធ្វើការឃ្លុំបេបិទជិតទីតាំងហាមចេញចូល ដោយមានកិច្ចសហការពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកង៉ែត សារ៉េត ជាក្រឡាបញ្ជីអម ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ក្នុងឆែកឆេរពិនិត្យបន្តទៀតនៅព្រឹកថ្ងៃទី២១ កញ្ញា ២០២២នេះ។
- បានចុះធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំងល្បែងស៊ីសងដែលបានបិទទ្វារបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរចំនួន ២៣ទីតាំង(ណេតអនឡាញ និងឆ្នោតវៀតណាម) នៅសង្កាត់ផ្សារដេប៉ូទី២, សង្កាត់ផ្សារដេប៉ូទី៣ និងសង្កាត់បឹងសាឡាង។
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី និងខណ្ឌ នឹងបន្តចុះពិនិត្យ និងបង្ក្រាបទីតាំងបញ្ចាំ និងកន្លែងបើកលេងល្បែង ដែលបំពានច្បាប់ជាបន្តទៀត៕
✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments