គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសថាបានរកឃើញជនបរទេសសរុប៤៩៥នាក់ និងបានកំណត់បទល្មើស៦ផ្សេងៗគ្នា



ខេត្តព្រះសីហនុ-(ដំណឹងបន្ថែមអាជ្ញាធរខេត្តព្រះសីហនុ ប្រកាសថាបានរកឃើញជនបរទេសសរុប ៤៩៥នាក់ និងបានកំណត់បទល្មើស ៦ផ្សេងៗគ្នា ក្រោយចុះពិនិត្យអាគារពាណិជ្ជកម្មមួយឈ្មោះ ស៊ីង សាន ទីង (ហៅ ឆាងឆឹងក្នុងក្រុងព្រះសីហនុចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ 


 នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៨ ខែកញ្ញា២០២២ឲ្យដឹងថា ជនបរទេសដែលត្រូវបានឃាត់ខ្លួនទាំង ៤៩៥នាក់នោះមានស្រី ចំនួន ៥១នាក់ មាន៤សញ្ជាតិ ក្នុងនោះជនបរទេសចូលមកកម្ពុជាខុសច្បាប់អន្តោប្រវេសន៍ចំនួន១៤១នាក់ រួមមានជនជាតិចិនចំនួន ១៣០នាក់ និងជនជាតិវៀតណាមចំនួន ១១នាក់ (ត្រៀមបណ្តេញចេញពីកម្ពុជា


ក្រៅពីនោះសមត្ថកិច្ចបានរកឃើញជនបរទេសចំនួន២៦២នាក់ ធ្វើការងារដោយគ្មានបណ្ណការងារ ហើយអាជ្ញាធរផាកពិន័យតាមផ្លូវច្បាប់បានចំនួន ១៣១,០០០,០០០រៀល និង ៧៨ ៨៤០ដុល្លារ 


រដ្ឋបាលខេត្តឱ្យដឹងបន្ថែមទៀតថា មន្ទីរការងារក៏បានផាកពិន័យចំពោះសហគ្រាសដែលអនុញ្ញាតដល់ជនបរទេសធ្វើការដោយគ្មានច្បាប់ បានទឹកប្រាក់ចំនួន ,៧២០,០០០រៀលទៀតផងដែរ 


 សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងប្រតិបត្តិការរយៈពេល៥ថ្ងៃ កម្លាំងចម្រុះបានរកឃើញបទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំងនិងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្មនិងជួញដូរមនុស្ស ដោយឃាត់ខ្លួនជនបរទេសចំនួន ២៧នាក់ (ជនសង្ស័យ ១២នាក់ ជនរងគ្រោះ ៥នាក់ និងនារីបម្រើសេវាផ្លូវភេទ១០នាក់និងដកហូតនូវវត្ថុតាងមួយចំនួន ដូចជា អាវុធខ្លី ៤ដើម ទូរស័ព្ទដៃសរុប  ៧៧៦គ្រឿង កុំព្យូទ័រលើតុ ៨០៤គ្រឿង កុំព្យូទ័រយួរដៃ ១៦គ្រឿង លិខិតឆ្លងដែន ៣៦ក្បាល ឧបករណ៍ផ្ទុកទិន្នន័យ ១២គ្រឿង ខ្នោះដៃ ៤គូ ដំបងឆក់ ៨ដើម ពិលឆក់ ២ដើម រួមទាំងសម្ភារៈ ឯកសារ និងប្រាក់មួយចំនួន 


  ទីតាំងអាគារពាណិជ្ជកម្មឈ្មោះ ស៊ីង សាន ទីង (ហៅឆាងឆឹងស្ថិតនៅដីឡូតិ៍ ក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ មានចំនួន ៣អគារ (អគារ A មាន៣ជាន់អគារ B មាន២ជាន់ និងអគារ C មាន៣ជាន់មានបន្ទប់សរុប ៣៣២បន្ទប់បន្ទប់ស្នាក់នៅមានចំនួន ២៦៧បន្ទប់ បន្ទប់ធ្វើការមានចំនួន ៥១បន្ទប់ អាហារដ្ឋានមានចំនួន ១១ហាង Mart  ហាងលក់ផ្លែឈើ១ហាងអ៊ុតសក់១ និងកន្លែងលេងកម្សាន្ត១ 


បច្ចុប្បន្នអាគារដ៏ធំនេះត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម  ខេង សម្រេចឱ្យបិទអាជីវកម្ម និងបិទអាគារទាំងមូលដើម្បីបន្តស៊ើបអង្កេត  


ក្រៅពីនេះសមត្ថកិច្ចក៏បន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់ និងរក្សាទុកអាវុធខុសច្បាប់ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងម្នាក់ដែលបានរត់គេចខ្លួនផងដែរ 


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************


Post a Comment

0 Comments