Muyreal -News

Muyreal -News
Muyreal -News

ចម្លើយសារភាពរបស់ឈ្មោះ ផុន ផេន ជាអ្នកដឹកនាំ និងបំផុសបំផុលប្រជាពលរដ្ឋចូលទៅទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋ (Video inside)

រាជធានីភ្នំពេញ៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ផុន ផេន ដែលជាអ្នកបំផុសបំផុលចលនាទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំពេញក្រវាញខាងត្បូង ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចូលសារភាពទោសកំហុស នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ នៅសាលាដំបូងខេត្តព្រះសីហនុ។

ជាមួយនឹងការទទួលកំហុសនេះ លោក ផុន ផេន បានសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអាជ្ញាធរខេត្តចំពោះការប្រព្រឹត្តទង្វើរបស់ខ្លួន ក្នុងការទន្ទ្រានយកដីព្រៃរបស់រដ្ឋ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំឱ្យយកតម្រាប់តាមលោក និងឈប់ទន្ទ្រានកាន់កាបដីព្រៃតទៅទៀត ហើយចូលរួមស្រលាញ់ព្រៃឈើទាំងអស់គ្នា។
សូមបញ្ជាក់ថា ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យបុគ្គលម្នាក់ ដែលជាមេខ្លោង នៃចលនានាំប្រជាពលរដ្ឋទន្ទ្រានដីព្រៃ នៅខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយថាខ្លួនជាជនរងគ្រោះនោះ ចូលសារភាពទោសកំហុស ដោយសម្តេចបានអះអាងថា រូបគេនឹងមិនត្រូវបានជាប់ឃុំនោះទេ។
សម្តេចបានឃើញបុគ្គលរូបនោះ បានពាក់អាវគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យសម្តេចជួយ។ ក្រោយពីបានបញ្ជូនករណីនេះ ទៅខេត្តព្រះសីហនុ សម្តេចបានដឹងថា ជននោះក្រុមនេះជាក្រុមដែលទៅកាប់ទន្ទ្រានដីព្រៃរដ្ឋ ហើយជាមេខ្លោង ទើបសម្តេចជំរុញឱ្យជននោះចេញមុខទទួលខុសត្រូវ៕
ខាងក្រោមនេះជាវីដេអូសារភាពទោសកំហុសរបស់មេខ្លោងខាងលើ៖

Post a Comment

0 Comments