គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ទំនេរពេកលេង TikTok ខុសរបៀប, ជក់បារី electronic ដែលបានហាមឃាត់ និងប្រើពាក្យសំដីមិនសមរម្យ

 កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «ចុយវាប៉ូលិស! វាថាអញជក់វ៉ែបវាក៏ចាប់ដែរ! ប៉ូលិសក៏អញវៃដែរ! » សកម្មភាព និងពាក្យសម្តីទាំងនេះគឺជាការប្រមាថដល់កងកម្លាំងនគរបាល យ៉ាងធ្ងន់ធ្ងរ ។

  បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលទាំងពីររូបនេះគឺមានឈ្មោះ

១. ឈ្មោះ ជិន វិឆៃ ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជា បុគ្គលិកក្រុមហ៊ុន។

២. ឈ្មោះ តាំ ទិត្យសុធា ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរជា បុគ្គលិកស្រាបៀរ (ផ្នែកលក់) 

ជាលទ្ធផលជនទាំងពីរនាក់ខាងលើ បានទទួលស្គាល់កំហុសរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រមាថដល់មន្ត្រីរាជការសាធារណៈ និងធ្វើវីដេអូសុំទោសជាសាធារណៈ ដល់មន្ត្រីនគរបាលជាតិ ហើយបានស្ម័គ្រចិត្តលុបវីដេអូនោះ ចេញពីគណនី TikTok របស់ខ្លួន។


Post a Comment

0 Comments