រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួលលេខ២ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្រោយពីទទួលបណ្តឹងរបស់ប្រពន្ធជាប់ពាក់ព័ន្ធករណីរំលោភកូនចុងទេីបតែអាយុ១៣ឆ្នាំជាច្រេីនដងនឹងគំរាមសម្លាប់កាលពីវេលាម៉ោងប្រហែល២២យប់ ថ្ងៃទី០៦ ខែឆ្នាំដដែល ។
ជនសង្ស័យឈ្មោះ មឿន អ៊ាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន បន្ទប់ជួល លេខ២ ភូមិសំរោងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះ ឈ្មោះ អ ស ជ ត ភេទស្រី អាយុ១៣ឆ្នាំ មុខរបរ នៅផ្ទះមានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ២ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមរបាយការសមត្ថកិច្ចបានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ម្ដាយជនរងគ្រោះ ឈ្មោះ សឿង ស្រីលាភ និង ការបំភ្លឺរបស់ជនរង គ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២២និង០០នាទី ជនរងគ្រោះបាននៅបន្ទប់ជួលម្នាក់ឯង ពេលនោះជនសង្ស័យត្រូវជាឪពុកចុងបានត្រលប់មកពីធ្វើការវិញឃើញជនរងគ្រោះនៅតែម្នាក់ឯងជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះ ដោយចាប់ជនរងគ្រោះផ្ដួលទៅលើការ៉ូ រួចសម្រាត់ខោរជនរងគ្រោះត្រឹមជង្គង់ រំលោភបានសម្រេច ចំនួន០១ដង រួចជនសង្ស័យក៏ត្រលប់ទៅធ្វើការវិញបាត់ លុះថ្ងៃទី០៧ខែ សីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២២និង០០នាទី ជនសង្ស័យបានត្រលប់មកបន្ទប់ជួលដដែលហើយធ្វើសកម្មភាព រំលោភទៅលើជនរងគ្រោះ បានសម្រេចចំនួន ០១ ដងទៀត ហើយបានគំរាមអារកសម្លាប់ជនរងគ្រោះចោលទើបជនរងគ្រោះមិនហ៊ានប្រាប់ម្តាយ រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ ទើបជនរងគ្រោះ បានយករឿងរ៉ាវរំលោភខាងលើទៅប្រាប់ម្តាយ ភ្លាមៗនោះម្តាយជនរងគ្រោះ និង ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងនោះទេ លុះដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២២ ទើបម្ដាយជនរងនិងជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ។
ក្រោយបានទទួលពាក្យបណ្តឹង រួច កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យ បានគេចខ្លួនបាត់ទៅហើយលុះដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ ម្តាយជនរងគ្រោះបានហៅទូរសព្ទ័មកសមត្ថកិច្ចថា ជនសង្ស័យបានត្រលប់មកបន្ទប់ជួលវិញភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ ធ្វើការឃាត់ខ្លួននិងនាំមកប៉ុស្តិ៍ នគរបាលរដ្ឋបាលសំរោងក្រោម ធ្វើការសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភ ជនរង គ្រោះពិតមែន ដោយកាលពីអំឡុងខែ មករាឆ្នាំ២០២២ (មិនចាំថ្ងៃ) ជនសង្ស័យក៏បានរំលោភបានសម្រេចចំនួន ០៥ដងផងដែរ ត្រង់ចំណុចផ្ទះខ្លួនឯង (មិនមានលេខ) ភូមិត្រកៀតឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ញជូនទៅផ្នែកព្រហ្មទណ្ឌ ដេីម្បីចាត់ការតាមច្បាប់ ៕
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments