គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | ក្រសួងសុខាភិបាលពិន័យមន្ទីរពហុព្យាបាលម្លិះដង្កោ១០លានរៀល



(ភ្នំពេញ) លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានចេញលិខិតព្រមាន និងដាក់ពិន័យមន្ទីរពហុព្យាបាល ម្លិះដង្កោ ក្រោយប្រព្រឹត្តកំហុសឆ្គងពាក់ព័ន្ធការដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យកទៅកន្លែងរបស់ខ្លួន ខុសពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។


ក្នុងលិខិតដែលបណ្ដាញព័ត៌មាន ទទួលបានក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាល ម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឲ្យយករថយន្ត គិលានសង្គ្រោះឯកជនរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។


ក្រសួងសុខាភិបាល សូមធ្វើការព្រមាន ផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោដូចខាងក្រោមនេះ៖


*ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនចាប់ពីថ្ងៃណែនាំនេះតទៅ

*ទី២៖ ត្រូវផាកពិន័យអន្តរការជាប្រាក់ចំនួន ១០,០០០,០០០រៀល ចំពោះកំហុសឆ្គងដែលមាន

*ទី៣៖ ត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាម ច្បាប់ អនុក្រឹត្យ ប្រកាស និងសារាចរណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល

*ទី៤៖ ត្រូវគោរពទៅតាមកិច្ចសន្យារបស់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលបានសន្យាជាមួយក្រសួងសុខាភិបាល

*ទី៥៖ ក្នុងករណីដែលលោកវេជ្ជបណ្ឌិត ស៊ឹម វន់ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ក្រសួងនឹងមានវិធានការបិទមន្ទីរពហុព្យាបាល ម្លិះដង្កោ ដោយមិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺតទៅទៀតឡើយ។


សូមជម្រាបថា កាលពីពេលថ្មីៗនេះ មន្ទីរពហុព្យាបាលម្លិះដង្កោ បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម Facebook ក្រោយដឹកអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅកន្លែងរបស់ខ្លួន ហើយយកថ្លៃព្យាបាលហួសហេតុ៕


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments