គេហទំព័រ មួយរៀល

Muyreal-News | ក្រុមអ្នកកាងឆ្នោតបាននាំគ្នាលើកទ័ពទៅសួរនាំ និងលួងលោមអាជីវករកត់ឆ្នោត អោយកត់ឆ្នោតឲ្យក្រុមហ៊ុនខ្លួនវិញ



ភ្នំពេញ  មានក្រុមមនុស្សមានគ្នា៦ទៅ៧នាក់ ដែលគេស្គាល់ថា ជាក្រុមអ្នកកាងឆ្នោត (មិនទាន់ស្គាល់ឈ្មោះបាននាំគ្នាលើកទ័ពទៅសួរនាំ និងលួងលោមអាជីវករកត់ឆ្នោត (កូនកញ្ច្រែងមួយកន្លែង អោយកត់ឆ្នោតឲ្យក្រុមហ៊ុនខ្លួនវិញ ដោយអះអាងថា ពួកខ្លួនជាសមត្ថកិច្ចកំពុងចុះធ្វេីការ តែមិនដឹងមកពីខាងណាទេ ឃេីញស្លៀកពាក់ស៊ីវិល មានពាក់អាវធំពណ៍ខ្មៅពីក្រៅ និងពាក់មួកសុវត្ថិភាពបិទមុខជិតឈឹង ឃេីញដូច្នេះម្ចាស់ផ្ទះក៏សុំឲ្យដោះមួកសុវត្ថិភាពចេញ ដេីម្បីបានស្គាល់មុខផង រហូតទាស់សម្ដីសំឡុតម្ចាស់ផ្ទះ និងគំរាមហៅសមត្ថកិច្ចចុះមកចាប់ ទេីបបង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋ ទាំងថ្ងៃ នៅចំណុចផ្លូវបេតុង (ជាប់ផ្សារ ពោធិ៍ញៀនក្នុងភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពន់២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ នៅវេលាម៉ោង០១:២៥នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ 


ពាក់ព័ន្ធករណីខាងលើនេះ លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យលោកអធិការរង (រហ័សនាម០៨ទទួលផែនព្រហ្មទណ្ឌម្នាក់ ដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ ប៉ុន្តែក្រុមអ្នកកាងឆ្នោតទាំងនោះ បានប្រញាប់ប្រញាល់ចាក់ចេញទៅបាត់ មុនពេលដែលសមត្ថកិច្ចចុះទៅដល់  


តែទោះបីជាយ៉ាងណាក៏ដោយ គេឃេីញសមត្ថកិច្ចបាននាំអ្នកកត់ឆ្នោតទៅធ្វេីការសាកសួរផងដែរ 


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************


Post a Comment

0 Comments