គេហទំព័រ មួយរៀល

Muyreal-News | អ្នកនាំពាក្យ ប៉េអឹមលើផ្ទៃប្រទេស បង្ហាញលទ្ធផល នៃការស៊ើបអង្កេត ស្រាវជ្រាវអ្នកជាប់ពាក់ព័ន្ធករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងបង្កស្លាប់ពលរដ្ឋម្នាក់



(កំពង់ធំ) លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី  អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញនិងបង្កស្លាប់ពលរដ្ឋម្នាក់ ឈ្មោះ សួង ឌ័ន រស់នៅភូមិរូង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ  


សន្និសីទសារព័ត៌មាននេះប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ ដែលមានការចូលរួមកងកម្លាំងកងរាជអាវុធហត្ថ និងបងប្អូនសារព័ត៌មានជាច្រើនអង្គភាពផងដែរ។


      👉លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ឱ្យដឹងថា រាល់ពេលប្រតិបត្តិការកងរាជអាវុធហត្ថ មិនបណ្តាលធ្វើឲ្យមានមនុស្សរបួស  ស្លាប់ គឺទទួលបាននូវលទ្ធផលល្អ ប៉ុន្តែចំពោះប្រតិបត្តិការណាដែលបង្កឲ្យមានរបួស ឬស្លាប់ ទោះបីជាអ្នកចុះអនុវត្តផ្ទាល់ បានធ្វើរបាយការណ៍មកក៏ដោយ ក៏ត្រូវតែមានការត្រួតពិនិត្យបន្ថែមទៀត ប្រសិនបើមានករណីរបួសស្លាប់ និងការទទួលខុសត្រូវខ្ពស់ ចំពោះអ្នកអនុវត្ត ទាំងអ្នកដឹកនាំការអនុវត្ត ដើម្បីស្រាវជ្រាវឱ្យបានជាក់លាក់ កុំឲ្យមានការភាន់ច្រឡំ មានការចោទប្រកាន់ពីមហាជន និងតាមបណ្ដាញសង្គមផ្សេងៗ ដូចជាករណីខាងលើនេះតែម្ដង 


       👉អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានបន្ថែមទៀតថា ក្រោយពីបានធ្វើការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ នឹងរកឃើញជនពាក់ព័ន្ធចំនួន ១៣រូប ក៏ប៉ុន្តែមាន ៣រូបបានជាប់ពាក់ព័ន្ធក្នុងការសន្និដ្ឋានរបស់ក្រុមការងារ គឺទី១ /លោកអនុសេនីយ៍ឯកសុខ ម៉េងហុង មុខតំណែងនាយការិយាល័យព្រហ្មទណ្ឌ ទី២លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌ និងទី៣លោក សៅ សិរីវុធ មានតួនាទីជំនាញ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ជនទាំង៣នាក់នេះ គឺជាអ្នកដឹកនាំ ខ្វះការប្រុងប្រយ័ត្ន ហើយក៏បានជាប់ទោស ជនជាប់ចោទ (អំពើអកម្មខ្វះភាពទទួលខុសត្រូវ ជាទោសកម្លាំងកងរាជអាវុធហត្ថ  ចំពោះជន ១០ នាក់ទៀតនោះ ខាងក្រុមការងារយើងកំពុងតែ បន្ថែមការស៊ើបអង្កេត តើមានជាប់ពាក់ព័ន្ធក្នុងករណីខាងលើដែរឬទេ ក៏ប៉ុន្ត្តែក្នុង អំឡុងពេលនេះ គឺមិនអនុញ្ញាតឱ្យគាត់ចេញពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំជាដាច់ខាត រង់ចាំការស្រាវជ្រាវបន្តទៀត  


     👉គួររំលឹកផងដែរថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១:៣០ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន១៣នាក់និង មធ្យោបាយរថយន្ត២គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខតំណែងនាយការិយាល័យព្រហ្មទណ្ឌ និងទី២ លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមានការសម្របសម្រួលលោក សាយវាសនាព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ  បានឃាត់ខ្លួន មនុស្សចំនួន ០៤នាក់ និងវត្ថុតាងម៉ូតូ៦គ្រឿង ទូរទស្សន៍១គ្រឿងម៉ាស៊ីន cpu យកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ  


ប៉ុន្តែនៅក្នុងនោះមានមនុស្សម្នាក់ ឈ្មោះសួង ឌ័ន បានស្លាប់នៅលើរថយន្តបន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យស្រុកបារាយណ៍ សន្ទុកនេះបើយោងទៅតាមកំណត់ហេតុពិនិត្យរបស់នគរបាល និងតាមការបញ្ជាក់របស់លោកគ្រូពេទ្យ។ 


ដូច្នេះហើយករណីខាងលើនេះ គឺបានស្រាវជ្រាវ ស៊ើបអង្កេតច្បាស់លាស់ហើយ អ្នកដែលបានស្លាប់បាត់បង់អាយុជីវិត គឺដោយសារគឺ ពុលរថយន្ត ទើបបង្កខ្វះអុកស៊ីសែន រហូតដល់ស្លាប់តែម្តង មិនបង្កពីការប្រើអំពើហិង្សាពីសំណាក់អាវុធហត្ថឡើយ។


      👉ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី អេង ហ៊ីង អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានអំពាវដល់មហាជនគ្រប់មជ្ឈដ្ឋាននិងមហាជនតាមបណ្តាញសង្គមនានា សូមកុំវិនិច្ឆ័យ មុនការស្រាវជ្រាវស៊ើបអង្កេត។ដោយបានត្រឹមតែឃើញការបង្ហោះតាមបណ្តាញសង្គមផ្សេងៗ ព្រោះការបញ្ចេញមតិក្នុងការបង្ហោះនោះ ខ្វះការពិចារណា រួមទាំងបញ្ចេញមតិខុសពីការពិតអាចធ្វើឱ្យប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់កម្លាំងការពារជាតិផងដែរ  


    👉ចុងក្រោយ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានអំពាវដល់មហាជនគ្រប់មជ្ឈដ្ឋាន និងមហាជន តាមបណ្តាញសង្គមនានាសូមកុំវិនិច្ឆ័យ ដោយបានត្រឹមតែឃើញការបង្ហោះតាមបណ្តាញសង្គមផ្សេងៗ ព្រោះការបញ្ចេញមតិក្នុងការបង្ហោះនោះ ខ្វះការពិចារណា រួមទាំងបញ្ចេញមតិខុសពីការពិត ដែលក្រុមគ្រួសារសាច់ញាតិ កំពុងមានកំហឹង គួបផ្សំផងដែរ ក៏ប៉ុន្តែចំពោះគណនីហ្វេសប៊ុកឈ្មោះ «Nearadey Din » បានបង្ហោះករណីខាងលើនេះ គឺមិនបានបង្ហោះបញ្ហាផ្សេងទៀតឡើយ នេះបង្ហាញឱ្យឃើញគាត់មានបញ្ញាត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយសុជីវធម៌ 


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************


Post a Comment

0 Comments